adverise with khmeread 1

​កោះ​ឋានសួគ៌​មាត់សមុទ្រ​មួយ​របស់​កាណាដា ប្រកាស​ឱ្យ​ដី​មួយកន្លែង​និង​ការងារ​មួយ ប្រសិនបើ​មាន​មនុស្ស​ស្ម័គ្រចិត្ត​រើ​មក​រស់នៅ​

​    ​កោះ Cape Breton គឺជា​កោះ​តូច​មួយ​នៅ​ភាគ​ខាងកើត​នៃ​កោះធំ Nova Scotia ក្នុងប្រទេស​កាណាដា​។ កោះ​នេះ​មាន​រដូវ​ចំនួន​បួន និង​មាន​ប្រជាជន​ក្រោម ១៥ ម៉ឺន​នាក់ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ សហគមន៍​នេះ​នៅតែ​រក្សា​លក្ខណៈ​ដើម​របស់ខ្លួន​ដដែល​។​

​    ​ផ្សារ Farmer's Daughter Country Market ដែលមាន​កន្លែង​លក់​នំ និង​លក់​របស់​ទូទៅ គឺជា​ទីកន្លែង​ដ៏​សំខាន់​មួយ​នៅ​ឋានសួគ៌​លាក់ខ្លួន​មួយ​នេះ ហើយ​ផ្សារ​នេះ​គ្រោង​នឹង​ពង្រីក​ខ្លួន​ក្នុងពេល​ឆាប់ៗ​ទៀតផង​។ ផ្សារ​នេះ​មាន​អ្វី​ទាំងអស់ លើកលែងតែ​មនុស្ស​។​

​    ​បន្ទាប់ពី​ជួល​អ្នកស្រុក​ដែល​កំពុង​ត្រូវការ​ការងារ ផ្សារ​នេះ​បាន​បែរ​ទិសដៅ​ទៅរក​ជំនួយ​តាមរយៈ​បណ្តាញ​សង្គម Facebook ដ៏​មិន​គួរឱ្យ​ជឿ​។ នរណាម្នាក់​ដែល​សុខចិត្ត​ប្តូរ​លំនៅដ្ឋាន និង​បំពេញតម្រូវការ និង លក្ខណៈសម្បត្តិ​នៃ​តូប​លក់ដូរ​បាន នឹង​ទទួលបាន​ការងារ​មួយ និង​ដី​ទំហំ ០,៨០ ហិកតា​ដើម្បី​រស់នៅ​។​

​     ទោះយ៉ាងណា ដោយហេតុថា កោះ​នេះ​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​កម្មវិធី​ពលករ​ចំណាកស្រុក ដូច្នេះ​កោះ​នេះ​អនុញ្ញាត​ឱ្យតែ​ពលករ​ស្របច្បាប់​ក្នុងស្រុក​ធ្វើការ​ក្នុងប្រទេស​កាណាដា​ប៉ុណ្ណោះ​។​

​    ​* ប្រសិនបើ​លោកអ្នក​ចង់ដឹង​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក The Farmer's Daughter Country Market

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់