adverise with khmeread 2

Miley Cyrus និយាយ​មួយ​ពាក្យ​ដាច់​ចង្កេះ​អ្នកមើល​កម្មវិធី Today Show ព្រោះ​ស្មានតែ​មីក្រូហ្វូន​អត់​បើក​សំឡេង​

​    ​នៅក្នុង​សប្តាហ៍​នេះ តារាចម្រៀង​អាមេរិក Miley Cyrus បាន​ចូលរួម​ក្នុង​កម្មវិធី Today Show ដើម្បី​ផ្សព្វផ្សាយ​រឿង​ភាគ​ទូរទស្សន៍​ថ្មី​របស់​នាង​គឺ រឿង Crisis in Six Scenes ដែល​ដឹកនាំ​ដោយ​លោក Woody Allen​។​

​    ​ប៉ុន្តែ​មុននឹង​កិច្ចសម្ភាសន៍​របស់​នាង​ចាប់ផ្តើម Cyrus ត្រូវបាន​ថត​កំពុង​អង្គុយ​នៅលើ​កៅអី​មួយ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយ​សំណួរ​ពិធីករ ខណៈ​កាមេរ៉ា​បាន​បែរ​ទិស​ចាប់យក​រូបភាព​នាង​នៅក្នុង​បន្ទប់​វិស្វកម្ម​។​

​    ​អ្វីដែល​នាង​មិនដឹង​នោះ​គឺថា​មីក្រូហ្វូន​របស់​នាង​បាន​បើក​។ នៅពេលនោះ​នាង​បាន​និយាយ​ម្នាក់ឯង​ថា "​អត់​មាន​សំឡេង​ទេ អ៊ីចឹង វា​មិន​បញ្ហា​អ្វី​ទេ​ចំពោះ​អ្វីដែល​ខ្ញុំ​និយាយ​? F**k"៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់