adverise with khmeread Jung woo sung and oh yeon seo

Oh Yeon Seo និយាយថា នាង​ចង់​សម្តែង​ជាមួយ Park Bo Gum

​    ​តារា​ស្រី Oh Yeon Seo បានផ្តល់​បទ​សម្ភាស​ស​ម្រា​ប់​កម្មវិធី​ជជែក​កម្សាន្ត “Entertainment Weekly” កាលពី​ថ្ងៃទី​១៧​ខែកញ្ញា​។​

​    ​អ្នកកាសែត​បាន​សួរនាំ Oh Yeon Seo អំពី​មិត្ត​ប្រុស​ដែល​នាង​ចង់​ជួប​នាពេល​អនាគត​។ នាង​បាន​សើច ខណៈពេល​នាង​សារភាពថា នាង​ចង់​ជិះ​រថភ្លើង​និង​ជួប​ជាមួយ​បុរស​ម្នាក់​ដែល​ធ្លាប់​អង្គុយ​ក្បែរ​នាង​។​

​    ​នាង​បាន​ឆ្លើយថា “​ខ្ញុំ​ចូលចិត្ត​បុរស​ដែល​ខ្ញុំ​អាច​ទទួលបាន​ការសន្ទនា​ល្អ​។ ខ្ញុំ​ធ្លាប់​សំឡឹងមើល​រូបរាង​ខាងក្រៅ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​មើល​បុគ្គលិកលក្ខណៈ​ជាសំខាន់​”​។​

​    ​នៅពេល​សួរថា តើ​នាង​ចូលចិត្ត​បុរស​ក្បាច​ខូច​ឬ​សុភាពបុរស នាង​បាន​ឆ្លើយតប​ថា “​ពាក់កណ្តាល​ម្នាក់​។ ខ្ញុំ​ចង់បាន​បុរស​ដែល​មិនល្អ​ចំពោះ​ស្ត្រី​ផ្សេង ប៉ុន្តែ​ល្អ​ចំពោះ​ខ្ញុំ​។ នោះ​គឺជា​រឿង​ត្រឹមត្រូវ​”​។​

​    ​នៅពេល​ស្នើ​ឲ្យ​ជ្រើសរើស​រវាង​តារា​ល្បី Song Joong Ki និង Park Bo Gum ដើម្បី​រក​ឲ្យ​ឃើញថា តើ​តារា​រូប​ណា​ដែល​នាង​ពេញចិត្ត​សម្តែង​ជាមួយ​នោះ តារា​ស្រី​រូបនេះ​បានជ្រើសរើស​យក​តារាភាពយន្ត Park Bo Gum ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់