adverise with khmeread 14383417 1123001314453409 471629884 n

បុរសម្នាក់ត្រូវប៉ូលិសដាក់រហស្សនាម "​បិសាច​តណ្ហា​ឈាម​ត្រជាក់" គំរាម​យក​រូបថត​អាក្រាតកាយ​សង្សារ​ស្រី​៣​នាក់​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​(​មាន​វីដេអូ​)

    កណ្តាល ៖ យុវជន​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​ចាប់ខ្លួន នា​ថ្ងៃទី​១៨ ​កញ្ញា​នេះ​បន្ទាប់ពី​បាន​យក​រូបថត​អាក្រាតកាយ​សង្សារ​៣​នាក់​គំរាម​យកលុយ  បើ​មិនឱ្យ​លុយ​នឹង​យក​រូប​ទាំងនោះ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក។​

    លោក​ឧ​ត្ត​ម​សេនីយ៍ អ៊ា​វ ចំរើន ស្នងការ​ប៉ូលិស​ខេត្តកណ្តាល​បានឱ្យដឹងថា នេះ​គឺជា​ករណី​ថ្មី​មួយ​ដែល​យើង​មិន​ធ្លាប់បាន​ជួប​ក៏​អាច​ចាត់ទុកថា​ជា​លើកដំបូង​ផងដែរ​..​ដែល មាន​បុរស​ម្នា​ក់បាន​ប្រើ​បណ្តាញ​សង្គម Facebook និង Messenger ដើម្បី​ទាក់ទង​ស្រីៗ​ធ្វើជា​សង្សា​ពេល​បាន​ខ្លួន​ហើយក៏​ប្រើ​មនោសញ្ចេតនា​បញ្ឆោត​ឱ្យ​សង្សារ​ខ្លួន​ថតរូប​អាក្រាត​ផ្ញើមក​ឱ្យ​ខ្លួន​តាម Messenger រួចហើយ​បុរស​ថោកទាប​ម្នាក់នេះ​បាន​បន្ត​យក​រូបនោះ ផ្ញើឱ្យ​មិត្ត​ភ​ក្តិ​មើល​លេង​។​

    លោក​ អ៊ា​វ​ ចំរើន ​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​គេ​ថែមទាំង​បាន​យក​រូបអាក្រាត នេះ​ទៅ​គំរាម​សង្សារ​ខ្លួន​ឱ្យ​រកប្រាក់​ឱ្យ​គេ​ចាយ​ទៀតផង​។ ​បើ​ពុំ​នោះគេ​យក​រូប​ទាំងនោះ​ទៅ​បង្ហោះ​នៅលើ Facebook មិនខានឡើយ​។​

    លោក​បន្តថា អំពើ​នេះ​ត្រូវបាន​ប៉ូលិស​ក្រុង​តាខ្មៅ​រៀបចំ​សំណាញ់​បង្ក្រាបបាន​ក្រោយពេល​ជនរងគ្រោះ​ចុងក្រោយ​ទ្រាំ​មិនបាន​ទើប​ដាច់ចិត្ត​មកប្តឹង​ប៉ូលិស​ដើម្បី​បញ្ចប់​ការគំរាមកំហែង​ពី​អា​.​នរក​មួយ​នេះ​..​.។​

    តាម​ការ​ឆែក​ក្នុង​ទូរស័ព្ទ​ជនល្មើស​ (​បិសាច​តណ្ហា​ឈាម​ត្រជាក់​) ​មួយ​នេះ​មាន​រូប​ជនរងគ្រោះ​មិន​ក្រោម​៥​នាក់​ឡើយ​..​ហើយ​តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ថា​មាន​ច្រើន​ទៀត​តែ​មិន​ចាំ​ចំនួន​..​។​

    តើ​សុភាពបុរស​ទាំងឡាយ​ដាច់ចិត្ត​ធ្វើ​របៀបនេះ​ដាក់​សង្សារ​ជាទី​ស្រឡាញ់​របស់ខ្លួន បានទេ​...? ហើយ​ចំពោះ​សុភាពនារី​ទាំងឡាយ​អើយ​ក៏​សូមមេត្តា​បើទោះជា​ស្រឡាញ់​សង្សារ​យ៉ាងណាក៏ដោយ​ក៏​កុំ​លេងល្បែង​ថតរូប​បែបនេះ​ផ្ញើឱ្យ​សង្សារ​ខ្លួន​ធ្វើ​អ្វី​ណា​....?
​អំពើ​គំរាមកំហែង​ដោយមាន​បញ្ជា​ឱ្យបំពេញ​លក្ខខណ្ឌ​រកប្រាក់​ឱ្យ​ខ្លួន​ដែលជា​សង្សារ​នឹង​គ្នា​នោះ​...​។​

    លោកស្នងការ​បន្តថា ជនរងគ្រោះ​កញ្ញា វ​.​ណ​.​ន ​អាយុ ១៧ ឆ្នាំ​ ជា​សិស្សសាលា​មាន​លំនៅៗ​ភូមី​ថ្មី​២ ​សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ ​ត្រូវជា​សង្សារ​ស្រឡាញ់គ្នា​ជាមួយ​ជនល្មើស​ឈ្មោះ​ កាន សុគន្ធា​រឹទ្ធ​ អាយុ​២២​ឆ្នាំ​ នៅ​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី​ ក្រុង​តាខ្មៅ ​បាន​ស្រឡាញ់គ្នា​តាំងពីដើម​ឆ្នាំ​២០១៥​មកម្ល៉េះ  ហើយ​បាន​ដល់ទី​ជម្រៅ​ជាមួយគ្នា​ទៀតផង​។​

    លោក​បន្តថា ចំណង​ស្នេហ៍​មួយ​នេះ​ចេះតែ​មានការ​រកាំរកូស​និង​គ្នា​ជារឿយៗ​តែ " បែក​ហើយ​ជួបៗ " ​ក្នុង​រយៈពេល​ស្រឡាញ់គ្នា​គូស្នេហ៍​មួយគូ​នេះ​បាន​ណាត់ជួប​នៅផ្ទះ​សំណាក់​ពេល​ថ្ងៃ​ជារឿយៗ​..​រហូត​ពេល​មួយ​ខាង​ប្រុស​ "​ ជនល្មើស ​"​​ បានចេញ​ទៅលេង​ម្តាយ​នៅ​ស្រុក​ចិន​ដោយ​នឹក​សង្សារ​ពេក​ក៏​ឱ្យ​សង្សារ​ថតរូប ​" អាក្រាតកាយ " ផ្ញើ​តាម Messenger ឱ្យ​ទៅ​ខ្លួន​មើល​ញឹកញាប់​និង​ច្រើន​ប៉ុស្តិ៍​ផងដែរ​។​

    ពេល​ជនល្មើស​មកដល់​ស្រុក​វិញ​ក៏បាន​ផ្ញើ​សារ​មក​ប្រាប់​ឱ្យ​សង្សារ​ខ្លួន​រកប្រាក់ឱ្យ​400$​ថា​ខ្លួន​ត្រូវការ​ប្រាក់​..​.។ នារី​រងគ្រោះ​មិនមាន​ប្រាក់​ឯណា​ឱ្យទៅ​សង្សារ​ខ្លួន​នោះទេ​។​ ជនល្មើស​ក៏​គំរាម​បង្ហោះ រូបអាក្រាត​កាយ​របស់​សង្សារ​ខ្លួន​លើ​បណ្តាញ​សង្គម Facebook ។​ រួច​ជនល្មើស​ក៏​បង្ហោះ​រូបអាក្រាត​ពាក់កណ្តាល​ខ្លួន​១​លើក​។ ​រួច​បន្ត​គំរាម​បង្ហោះ​រូប​ដោយ​បញ្ចេញ​មុខមាត់​និង​រូប​កេរ​ភេទ​របស់​ជនរងគ្រោះ​ទៀតផង​..​.។​

    ដើម្បី​ការពារ​ខ្លួន​និង​រក្សា​កិត្តិយស​របស់ខ្លួន​..​.កញ្ញា​រងគ្រោះ​ក៏បាន​មកប្តឹង​សមត្ថកិច្ច​ប៉ូលិស​ក្រុង​តាខ្មៅ​ទើប​ប៉ូលិស​រៀបចំ​កម្លាំង​ហើយ​ណាត់​ឱ្យ​ជនល្មើស​មក​យកប្រាក់​ដើម្បី​បង្ក្រាប​ចាប់ខ្លួន​ជនល្មើស​តាមច្បាប់​...​។​

    នេះ​គឺ​លើកទីមួយ​ហើយ​ដែល​ជនល្មើស​ធ្វើ​សកម្មភាព​គំរាម​ទារប្រាក់​តាម​បណ្តាញ​សង្គម​និង​ប្រព្រឹត្ត​ចំពោះ​គូស្នេហ៍​របស់ខ្លួន។​

    លោកស្នងការ​បាន​អំពាវនាវ​ថា " យើងខ្ញុំ​សូម​អ​ធ្យា​ស្រ​យ័​ចំពោះ​ការដាក់​រូប​បង្ហោះ​ក្នុងករណីនេះ​គឺ​មិនអាច​ដាក់​រូប​ជនរងគ្រោះ​បានឡើយ​ដើម្បី​រក្សា​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ​ផង​នោះ​។​ យើងខ្ញុំ​សូម​អំពាវនាវ​ចំពោះ​សុភាពបុរស​ទាំងឡាយ​មេត្តា​រក្សា​និង​ផ្តល់​តម្លៃ​ដល់​ស្ត្រី​ខ្មែរ​យើង​ផង​បើទោះជា​មានការ​បែកបាក់​ចែកផ្លូវ​គ្នា​ដើរ​ទៅហើយ​ក៏ដោយចុះ​ក៏​សូម​រក្សា​ការគោរព​មួយ​នេះ​ឱ្យ​ស្ថិតនៅក្នុង​អារម្មណ៍​លោកអ្នក​ជា​ដ៏​រាប​។ ហើយ​ចំពោះ​សុភាពនារី​នៃ​យើង​ទាំងឡាយ​ក៏​សូមមេត្តា​រក្សា​នូវ​សេចក្តីថ្លៃថ្នូរ​ចេះ​លាក់​ចេះ​បាំង​កេរអាករ​ដែល​អ្នក​ម្តាយ​វង្ស​ត្រកូល​បានប្រគល់​ជា​មរតក​កុំ​ទុកចិត្ត​បុរស​ដែល​ខ្លួន​ស្រឡាញ់​នោះ​ហើយ​សុខចិត្ត​ធ្វើតាម​គ្រប់បែបយ៉ាង​បែបនេះ​អី​។​សូមមេត្តា​អ​ភ​យ័​ទោស​ផង​បើសិន​ជាមាន​កំហុសឆ្គង​..​ព្រោះ​ជា​បំណងល្អ "៕

 

adverise with khmeread

មតិយោបល់