adverise with khmeread 14409010 1123033937783480 933143568 n

លួច​បេះ​ផ្លែស្វាយ​ទៀតហើយ​...​ប៉ូលិស​ឃាត់ខ្លួន​ម្នាក់​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ក្នុងករណី​លួច​បេះ​ផ្លែស្វាយ​នា​ថ្ងៃទី​១៨ ​កញ្ញា ២០១៦​ ម៉ោង​១២​ថ្ងៃត្រង់ នៅ​ចំណុច​ភូមិ​ព្រែក​ដូន​ហែម​ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល បន្ទាប់ពី​បាន​លួច​នៅ​ថ្ងៃទី​១៧ ​កញ្ញា។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ហាស់ ស៊ីម ភេទ​ស្រី អាយុ​៥៨ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ មាន​ទីលំនៅ​ភូមិ​ឃុំ កើតហេតុ។​

    ចំណែក​ជនសង្ស័យ​០១​នាក់​ឈ្មោះ ​ធឿន ធុន ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក មាន​ទីលំនៅ​ភូមិ​ឃុំ​កើ​ហេតុ​(​ឃាត់ខ្លួន​)។ ​វត្ថុតាង​ចាប់យក​៖ ផ្លែស្វាយ​២៥ គីឡូក្រាម​,​ ម៉ូតូ​០១​គ្រឿង​ម៉ាកវ៉េវ​ពណ៌​ខ្មៅ គ្មាន​កា​បាំង គ្មាន​ស្លាកលេខ ​(​មធ្យោបាយ​ធ្វើ​សកម្មភាព​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១៧​ កញ្ញា ​២០១៦ វេលា​ម៉ោង​៥​ល្ងាច ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ម៉ាក​វ៉េង​ពណ៌​ខ្មៅ គ្មាន​កា​បាំង​គ្មាន​ស្លាកលេខ ជិះ​យកទៅ​លាក់ទុក​នៅ​គុម្ពោត​ព្រៃ​ក្បែរ​ចំការ​ស្វាយ​ជនរងគ្រោះ បន្ទាប់មក​ចូល​បេះ​ស្វាយ​ជនរងគ្រោះ​បានក​ន្លេះ​កា​រ៉ុង។​

    ជនរងគ្រោះ​ឃើញ​ស្រែក​ចោរៗ​ហើយ​ដេញចាប់​ប្រផាប់​ប្រ​ភីង ពេលនោះ​ជនសង្ស័យ​រត់គេចខ្លួន​បាត់ បន្សល់ទុក​ម៉ូតូ​១​គ្រឿង​នៅក្បែរ​កន្លែងកើតហេតុ។​

    លុះដល់​ថ្ងៃទី​១៨ ​កញ្ញា​ ២០១៦ កម្លាំង​ផ្នែក​ប៉ូលិស​យុត្តិធម៌​ស្រុក​ចុះ​ស្រាវជ្រាវ រហូតដល់​ម៉ោង​១២​ទើប​ឃាត់ខ្លួន​ជនសង្ស័យ​បាន ហើយ​បញ្ជូនមក​អធិការ​ដ្នា​ន​ប៉ូលិស​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់