adverise with khmeread 1 copy

ក្លឹប Barcelona បដិសេធ​មិន​ជាប់ទាក់ទង​ការបញ្ចេញមតិ​បែប​រិះគន់​របស់​កីឡាករ Alves ទៅលើ​សារព័ត៌មាន​

ក្រុម​អ្នកមាន​បុណ្យ Barcelona បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​អះអាងថា ក្លឹប​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​ទស្សនៈ​របស់​កីឡាករ Dani Alves ដែល​បាន​រៀបរាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា "a load of low-lives" មានន័យថា "​ពួក​មនុស្ស​ដែលមាន​ឋានៈ​ទាប​ក្នុងសង្គម​"​។​

​សេចក្តីប្រកាស​របស់​ក្រុម Barcelona មាន​ដូចតទៅ "​ជម្រើស​ដំបូង​របស់​ក្រុម FC Barcelona កីឡាករ Dani Alves បានចេញ​ផ្សាយ​នូវ​អត្ថបទ​មួយ​នៅលើ​បណ្តាញ​សង្គម Instagram ដែល​បានធ្វើ​ការរិះគន់​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​យ៉ាងខ្លាំង ដោយបាន​ប្រើ​ភាសា​ប្រមាថ​។ ខណៈដែល​កីឡាករ​មាន​សិទ្ធិ​ក្នុងការ​បញ្ចេញមតិ​ផ្ទាល់ខ្លួន ក្រុម FC Barcelona ត្រូវការ​បញ្ជាក់ថា ខ្លួន​មិនបាន​ឯកភាព ឬ មានគំនិត​យោបល់​បែប​ប្រមាថ​ដូច ដែល​គាត់​បានប្រកាស​នោះទេ​"៕

adverise with khmeread
ប្រភព៖ ​ម៉ា​កា​

មតិយោបល់