adverise with khmeread Unnamed %281%29

នៅ​ស្រុក​មុខកំពូល​មាន​មនុស្ស​លង់ទឹក​ស្លាប់​ម្នាក់ទៀត​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​លង់ទឹក​ស្លាប់​កើតឡើង​ថ្ងៃទី​១៨ ​កញ្ញា​ ២០១៦​ វេលា​ម៉ោង​១២​នៅ ចំណុច​មាត់ទន្លេ ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល បន្ទាប់ពី​ម្សិល​មិញ​ក្មេងប្រុស​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ម្តុំ​7NG។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ​រ៉ង់ រ៉េត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​នៅផ្ទះ​នៅ​ភូមិ​ជ្រោយ​មេត្រី​ក្រោម ឃុំ​ឬ​ស្សី​ជ្រោយ​​ ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​បន្តថា កន្លងមក​ជនរងគ្រោះ​មានការ​ផឹកស្រា​ស្រវឹង​ជាប្រចាំ​។ ​នៅ​ថ្ងៃកើតហេតុ​ម៉ោង​០៦ និង៣០​នាទី​ព្រឹក​ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​មករក​ត្រី​ជាមួយ​ឈ្មោះ​ ទុយ ឆេង ​ត្រូវជា​ប្អូនថ្លៃ​នៅ​ចំណុចកើតហេតុ។ ​តែ​មិនបាន​ចុះ​ទឹកទន្លេ ​គឺ​ប្អូនថ្លៃ​ជា​អ្នក​បណ្ដែតមង​តាម​ទឹក​ចុះទៅ​ក្រោម​ចំណុចកើតហេតុ បាន​សារ​មង​ឡើង​ត្រឡប់មកវិញ នៅ​ម៉ោង​១១​ឃើញ​ជនរងគ្រោះ​អង្គុយ​ក្រោម​ដើម​ពុទ្ទ្រា​ក្បែរ​កន្លែងកើតហេតុ ហើយ​បាន​ហៅ​ជន​រង​
​គ្រោះ​មក​ផ្ទះ​តែ​ជនរងគ្រោះ មិន​មក​ដោយ​និយាយថា​"​ហត់​ណាស់​"​ក្នុង​សភាព​ស្រវឹង​ស្រា​ឃើញបែបនេះ​ឈ្មោះ​ ទុយ ឆេង​ ក៏បាន​ដើរទៅ​ផ្ទះ​តែម្នាក់ឯង​មក​។​

    លុះដល់​វេលា​ម៉ោង​១២​ឈ្មោះ ​ជា លីដា នៅ​ភូមិ​ជាមួយគ្នា​បាន​យក​គោម​កលាង​ទឹក​នៅ​មាត់ទន្លេ បានឃើញ​ស្បែកជើង​អណ្តែត​ទឹក ផ្គាប់​មួយគូរ​ទន្ទឹមគ្នា ពេលនោះ​ឈ្មោះ​ ជា លី​​ដា បាន​ចុះទៅ​ស្រង់​ស្បែកជើង​ក៏​បានឃើញ​ជើងមនុស្ស​ជាប់​នឹង​ស្បែកជើង​ពេលនោះ​ឈ្មោះ​ ជា លីដា ស្ទុះ​រត់ចេញ​ទៅប្រាប់​ឈ្មោះ ​ស្រស់ ដែល​នៅក្បែរ​មាត់ទន្លេ ហើយ​ឈ្មោះ​ស្រស់​ក៏បាន​ទៅ​រាយការណ៍​ជូន មេភូមិ​ឱ្យ​មក​មើល​និង​ទូរ​ស័ព្ទមក​ប៉ុស្តិ៍។​

    សមត្ថកិច្ច​ប៉ុស្តិ៍​ផ្នែក​ជំនាញ​ស្រុក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​ការពិនិត្យ​សាក​​សព​ឃើញថា សាកសព​មាន​សភាព ទន់​មិនមាន​ស្លាកស្នាម​អ្វី​ផ្សេង​គួរកត់សម្គាល់​ឡើ​យ​។​ តាម​ការសន្និដ្ឋាន​ជនរងគ្រោះ​ស្លាប់​ដោយសារ​ស្រវឹងស្រា​ដើរ​ចុះ​ទឹកទន្លេ បណ្ដាល​ឱ្យ​ដួល​លង់​ស្លាប់​។ សាកសព​ត្រូវបាន​ប្រគល់ជូន ក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់