adverise with khmeread Unnamed

ត​ខ្សែ​អង់​តែ​ន​ទូរទស្សន៍​ខុស​បច្ចេកទេស​ឆ្លង​ចរន្ត​ភ្លើង​ស្លាប់​ម្នាក់​របួសស្រាល​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរសវ័យ​ចំណាស់​ម្នាក់ ​និង​កូនប្រសារ​ប្រុស​ឡើង​ត​ខ្សែ​អង់​តែ​ន​ទូរទស្សន៍​លើដំបូល​ផ្ទះ​ខុស​បច្ចេកទេស បាន​ឆ្លងភ្លើង​ឆក់​បណ្តាលឱ្យ​ដួល​បោក​ក្បាល​បែក​ហើយ​ភ្លាមៗ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ចូនទៅ​កាន់​មន្ទី​ពេទ្យ​រុ​ស្ស៊ី តែ​ជា​អកុសល​ពេល​បញ្ចូនទៅ​ដល់​មន្ទី​ពេទ្យ​បុរស​ដែលជា​ឪពុកក្មេក​បាន​ដាច់ខ្យល់​ស្លាប់ កូនប្រសារ​របួសស្រាល។​

    គ្រោះថ្នាក់ ឆក់​ស្លាប់​ខាងលើនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០ ​និង​៣០​នាទី​ថ្ងៃទី​១៨ ​ខែកញ្ញា ឆ្នាំ២០១៦ ​ស្ថិតនៅក្នុង​បុរី​ពិភពថ្មី​ផ្លូវ​លេខ១A ​ផ្ទះ​លេខ​២៨A ភូមិ​ប្រការ​សង្កាត់​ព្រៃ​ស ខ​ណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ខាងលើ​មានឈ្មោះ លី ម៉ា​រ៉ុង អាយុ​៦២​ឆ្នាំ មុខរបរ​នៅផ្ទះ​(​ស្លាប់​)​ និង​ជនរងគ្រោះ​ម្នាក់ទៀត​មានឈ្មោះ ប៉ុន គ្រឿន ​ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ ​ត្រូវជា​កូនប្រសារ​រងរបួស​ស្រាល​។ ​ចំណែក​សព​បុរស​ខាងលើ​ត្រូវបាន​ប​ញ្ចូ​ន​មក​ធ្វើបុណ្យ​នៅផ្ទះ​កើតហេតុ​ខាងលើ​តាម​ប្រពៃណី៕

adverise with khmeread

មតិយោបល់