adverise with khmeread 1

រុស្ស៊ី​ចោទ​អាមេរិក​ថា​ការពារ ISIS ពេល​ទាហាន​អាមេរិក​វាយប្រហារ​លើក​ង​ទ័ព​ស៊ី​រី​

    ​ប្រទេស​រុស្ស៊ី​បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ការពារ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម (IS) បន្ទាប់ពី​ការវាយប្រហារ​តាម​ដែនអាកាស​របស់​កងក​ម្លាំ​ង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​វាយ​ចំ​កងទ័ព​ស៊ី​រី​។ នេះ​បើតាម​ទូរទស្សន៍ itv ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​មុននេះ​កងកម្លាំង​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​និយាយថា ពួក​គ​ជឿថា ពួកគេ​បាន​វាយប្រហារ​ទីតាំង​របស់ IS នៅក្បែរ​ទីក្រុង Deir al-Zor ដែល​ពួកគេ​បាន​ចំណាយពេល​អស់​ជាច្រើន​ដើម្បី​តាមដាន​ទីតាំង​នេះ​មុននឹង​ពួកគេ​សម្រេចចិត្ត​វាយប្រហារ​តាម​ដែនអាកាស​។​

​    ​ពួកគេ​ក៏បាន​និយាយថា ពួកគេ​បាន​ឈប់​ភ្លាមៗ​នៅពេលដែល​ពួកគេ​ត្រូវបាន​ជូនដំណឹង​ដោយ​រុស្ស៊ី​ថា ទីតាំង​នេះ​ជា​ផ្នែក​មួយ​របស់​កងទ័ព​ស៊ី​រី​។​

​    ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា យ៉ាងហោចណាស់ ទាហាន​ស៊ី​រី​ចំនួន ៦២ នាក់​ត្រូវបាន​សម្លាប់ ខណៈ​របាយការណ៍មួយចំនួន​អះអាងថា ការវាយប្រហារ​នេះ​គឺ​ដើម្បី​ទុក​ឱកាស​ឱ្យ​ពួក IS រុលទៅមុខ​។​

​    ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី លោកស្រី Maria Zakharova បាន​និយាយថា "​យើង​បាន​ឈានដល់​ការសន្និដ្ឋាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​សម្រាប់​ពិភពលោក​ទាំងមូល គឺថា​: សេត​វិមាន​កំពុង​ការពារ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ ឥឡូវ​លែងមាន​អ្វី​គួរឱ្យ​សង្ស័យ​អំពី​រឿង​នោះ​ទៀតហើយ​។ យើង​ទាមទារ​ឱ្យធ្វើ​ការបកស្រាយ​លម្អិត​ពេញលេញ​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​"​។​

​    ​សេចក្តីថ្លែងការណ៍​មួយ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក៏បាន​និយាយថា ឧប្បត្តិ​ហេតុនេះ​គឺជា​ការបដិសេធ​រឹងរូស​ដោយ​អាមេរិក​ដើម្បី​សហការ​ជាមួយ​ទីក្រុង​មូ​ស្គូ​ក្នុងការ​វាយប្រហារ​រដ្ឋ​អ៊ីស្លាម និង​ក្រុម​ផ្សេងទៀត​។​

​    ​ទន្ទឹមនេះ មន្ត្រី​មួយរូប​របស់​ប្រធានាធិបតី​អាមេរិក Barack Obama បាន​និយាយថា សេត​វិមាន​បាន​បញ្ជូន​សារ​សោកស្តាយ​របស់ខ្លួន​ចំពោះ "​ការបាត់​បង់ជីវិត​ដោយ​អ​ចេតនា​" មកកាន់​រុស្ស៊ី និង​និយាយថា ពួកគេ​នឹង​ស្វះស្វែង​ដើម្បីឱ្យ​មាន​បទ​ឈប់​បាញ់​៕

​ប្រភព​៖ itv 

adverise with khmeread

មតិយោបល់