adverise with khmeread 1

ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា​សុំទោស​ចំពោះ​ការចម្លង​ស្ទីល​សន្ទរកថា​របស់លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​

    ​ប្រធានាធិបតី​ប្រទេស​នី​ហ្សេ​រី​យ៉ា លោក Muhammadu Buhari បានធ្វើការ​សុំទោស​កាល​ពីថ្ងៃ​សៅរ៍ ទី​១៧ កញ្ញា​ចំពោះ​ការចម្លង​ការ​ថ្លែង​សុន្ទរកថា​ជ័យជម្នះ​ការបោះឆ្នោត​កាលពី​ឆ្នាំ ២០០៨ របស់លោក​អូ​បា​ម៉ា ហើយ​បាន​និយាយថា លោក​នឹង​ដាក់ទោស​អ្នក​ដែល​ទទួលខុសត្រូវ​រឿងនេះ​។​

​    ​ការប្រកាស​នេះ​បានធ្វើ​ឡើងខណៈ​លោក​អូ​បា​ម៉ា​ត្រៀម​ជួប​លោក Buhari ដែលជា​មេដឹកនាំ​សេដ្ឋកិច្ច​ទ្វីបអាហ្វ្រិក​ដ៏​ធំជាងគេ និង​ជា​ប្រទេស​មាន​ប្រជាជន​ច្រើនជាងគេ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ទីក្រុង​ញូវយ៉ក​។​

​    ​ឃ្លា​ខ្លះ​គឺ​ស្ទើរតែ​ដូចគ្នា​ទៅនឹង​សុន្ទរកថា​របស់លោក​អូ​បា​ម៉ា នៅក្នុង​ការ​ថ្លែង​កាលពី​ថ្ងៃទី ៨ ខែកញ្ញា​របស់លោក Buhari នៅក្នុង​យុទ្ធនាការ "​ការផ្លាស់ប្តូរ​គឺ​ចាប់ផ្តើម​ជាមួយ​ខ្ញុំ​" ដែលជា​យុទ្ធនាការ​មួយ​ដើម្បី​ផ្សព្វផ្សាយ​នូវ​វិធី​ថ្មី​មួយ​នៃ​ការគិតគូរ​ដើម្បី​កម្ចាត់​អំពី​ពុករលួយ​ពាសពេញ​ប្រទេស​នី​ហ្សេ​រី​យ៉ា​៕

adverise with khmeread
ប្រភព៖ bigstory

មតិយោបល់