adverise with khmeread 1

កុំ​ទាន់​អាល​ទៅ​ផ្សារ​ទិញ​ស្បែកជើង​ថ្មី អនុវត្ត​វិធី​នេះ​សិន ស្បែកជើង​នឹង​ក្លាយជា​ថ្មី​ដូច​បក​កេស​!

    ​ជាធម្មតា​ស្បែកជើង​ស​ពិបាក​បោក​ឱ្យ​ស​ណាស់ នៅពេល​វា​ប្រឡាក់​ប្រតាក​យូរ​ខែ​។ ប៉ុន្តែ​ជាមួយ​រូបមន្ត​សម្ងាត់​នេះ លោកអ្នក​លែងរ​ត់ទៅ​ផ្សារ​ទិញ​ស្បែកជើង​ថ្មី ទាំង​ដឹងខ្លួន​ថា​ស្បែកជើង​ប្រឡាក់​នោះ​នៅ​ប្រើការ​បាន​។ 

​    ​* អ្វីដែល​អ្នកត្រូវការ​គឺ​
​    ​- ម្សៅ​មេនំ​ប៉័ង ឬ Baking Soda ៦០ ក្រាម (១/៤ ពែង​)
​    ​- ទឹកខ្មេះ​ស ១២៥ មិ​ល្លី​លីត្រ (១/២ ពែង​)
​    ​- ច្រាស់​ដុស​ស្បែកជើង​

​    ​* អនុវត្ត​
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ឱ្យ​ឡើង​ពពុះ រួច​យក​ច្រាស់​ជ្រលក់​ទឹក​នេះហើយ​ដុស​ស្បែកជើង​នេះ​ឱ្យ​ស្អាត ទុកចោល​កន្លះ​ម៉ោង សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​ជាការ​ស្រេច​។ 

​    ​** ចំណាំ​៖ ស្រោមខ្នើយ ឬ ស្រោមពូក​ក៏​អាច​យកមក​ញី​ជាមួយ​ទឹក​នេះ​ដើម្បីឱ្យ​ស​ដូចដើម​បាន​ផងដែរ​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់