adverise with khmeread Dd90ed7e b5fb 11e5 8295 b78d94b9df5f 1280x720

រូបសំណាក​ពណ៌​មាស​របស់លោក​ប្រធាន ម៉ៅ ទើប​សង់​ហើយ​ឥឡូវ​ត្រូវ​កម្ទេចចោល​វិញ​

​    ​កាសែត People's Net បានឱ្យដឹង​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា រូបសំណាក​លាប​ពណ៌​មាស​ដ៏​ធំ​របស់​បិតា​ស្ថាបនិក​ចិន លោក ម៉ៅ សេទុង ត្រូវបាន​រដ្ឋាភិបាល​ស​ម្រេច​វាយកម្ទេច​ចោល​ហើយ ដោយសារតែ​ពុំបាន​ទទួល​ការយល់ព្រម​ពី​រដ្ឋាភិបាល​។ 

     ​អ្វីដែល​គួរឱ្យ​ស្តាយ​គឺថា​រូបសំណាក​នេះ​ទើបតែ​ចាប់ផ្តើម​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​ក្នុង​ប៉ុន្មាន​ថ្ងៃ​មកនេះ​ប៉ុណ្ណោះ​ហើយ​ចំណាយលុយ​សាងសង់ ដោយ​ញើស​ឈាម​អ្នកស្រុក​និង​អ្នកជំនួញ​ក្នុងភូមិ​មួយ​របស់​ចិន តែ​ទោះយ៉ាងណា រូបសំណាក​កម្ពស់ ៣៧ ម៉ែត្រ​ដែល​សង់​នៅ​វាល​ទំនេរ​ក្នុង​ខេត្ត​ហេ​ណាន​មួយ​នេះ​ត្រូវបាន​កម្ទេចចោល​ដោយ​ពុំ​ប្រាប់​មូលហេតុ​ច្បាស់លាស់​នោះទេ​។ 

​    ​គួរ​បញ្ជាក់ថា រូបសំណាក​លាប​ពណ៌​មាស​នេះ​ត្រូវបាន​នាយទុន​ក្នុងភូមិ​ជូ​ស៊ី​កាង នៅ​កណ្តាល​ខេត្ត​ហេ​ណាន​ប្រទេស​ចិន​រៃ​លុយ​គ្នា​ចំនួន ៤៦ ម៉ឺន​ដុល្លារ​ដើម្បី​សាងសង់​វា​ឡើង​៕ 

adverise with khmeread

មតិយោបល់