adverise with khmeread 1

អាហារ ៦ មុខ​នេះ​មាន​ប្រសិទ្ធភាព​ច្រោះ​ជាតិពុល​ចេញពី​ថ្លើម​យ៉ាង​ឆាប់រហ័ស​

    ​ការ​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ​ឱ្យបាន​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់​បំផុត ប្រសិនបើ​អ្នក​ចង់ឱ្យ​រាងកាយ​បំពេញ​មុខងារ​បានល្អ​ដោយ​គ្មាន​បញ្ហា​។ 

​    ​ការរស់នៅ របប​អាហារ និង​ស្ត្រេ​ស​ប៉ះពាល់​រាងកាយ​ក្នុង​ផ្លូវ​អវិជ្ជមាន និង​បង្កឱ្យមាន​បញ្ហា​សុខភាព​។ ថ្លើម​គឺជា​សរីរាង្គ​មួយ​ដ៏​សំខាន់​ក្នុង​រាងកាយ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការថែទាំ​សុខភាព​ឱ្យ​ល្អ​។ មុខងារ​របស់​វា​គឺ​ជួយ​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ និង​បញ្ចេញ​រាល់​សារធាតុ​គ្រោះថ្នាក់​ចេញពី​សរីរាង្គ​ទាំងអស់​។ 

​    ​ខាងក្រោម​នេះ​ជា​អាហារ ៦ មុខ​ដែលមាន​ប្រសិទ្ធភាព​ច្រោះ​ជាតិពុល​ចេញពី​ថ្លើម​បាន​យ៉ាង​ឆាប់រហ័ស​។​

​    ​១. ខ្ទឹមស​
​    ​ខ្ទឹមស​សម្បូរ​ទៅដោយ​វីតាមីន B6 និង C ដែល​ជួយ​ច្រោះ​ជាតិពុល និង​ទប់ស្កាត់​ការ​ខូច​កោសិកា​ឈាម​។ ពិសា​ខ្ទឹម​ញឹកញាប់​ល្អ​សម្រាប់​លោកអ្នក​។ 

​    ​២. ទំពាំងបាយជូរ​
​    ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ Glutathione​។ Glutathione ត្រូវបាន​ផលិត​តាមបែប​ធម្មជាតិ​ដោយ​ថ្លើម និង ចិញ្ចឹម​ថ្លើម​ជាមួយ​សារធាតុ​គីមី​សំខាន់ៗ និង​ប្រូតេអ៊ីន​។ ជាងនេះទៅទៀត វា​ទប់ស្កាត់​រាងកាយ​ពី​ការឆ្លង​ជំងឺ​នានា​។ 

​    ​៣. បន្លែ​ស្លឹក​បៃតង​
​    ​បន្លែ​ស្លឹក​បៃតង​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព​ថ្លើម​។ វា​ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​អាច​សម្រួល​ដល់​កម្រិត​ជាតិ​ដែក និង​សម្អាត​ប៉ារ៉ាស៊ីត​និង​ជាតិគីមី​ដែល​ពូន​ផ្តុំ​នៅក្នុង​សរីរាង្គ​។ ស្ពៃ​ប្រូ​ខូ​លី ផ្កា​ខាត់ណា និង​បន្លែ​សន្លឹក​បៃតង​ជាច្រើន​ទៀត​ជួយ​ជំរុញ​កម្រិត​អង់ស៊ីម​ក្នុង​ថ្លើម និង​ច្រោះ​ជាតិពុល​យ៉ាង​មាន​ប្រសិទ្ធភាព​។​

​    ​៤. ផ្លែ​បឺ​រ​
​    ​ផ្លែ​បឺ​រ​សម្បូរ​វីតាមីន C និង E​។ ពួកវា​ការពារ​ថ្លើម និង​ជួយ​ចម្រោះ​ជាតិពុល​ចេញពី​ថ្លើម​។​

​    ​៥. គ្រាប់​វ៉​ល​ណាត់ (Walnut)
​    ​គ្រាប់​វ៉​ល​ណាត់​គឺ​ល្អ​បំផុត​ប្រសិនបើ​អ្នក​ចង់​បញ្ចេញ​ជាតិ​អា​ម៉ូ​ញាក់​ចេញពី​ថ្លើម​។ ផ្លែ​នេះ​ផ្ទុក​ទៅដោយ​អាមីណូអាស៊ីត​, សារធាតុ Arginine, Glutathione និង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​ជួយ​បណ្តេញ​រ៉ាឌីកាល់​សេរី និង​រក្សា​ខ្លាញ់​សុខភាព​នៅក្នុង​ថ្លើម​។ ខ្លាញ់​ល្អៗ​នឹង​ជួយ​រក្សា​ថ្លើម​បំពេញ​មុខងារ​យ៉ាងសកម្ម​។​

​    ​៦. រមៀត​
​    ​រមៀត​ផ្ទុក​សារធាតុ Curumin ដែល​ជួយ​ទប់ស្កាត់​ដំណើរការ​រលាក​ថ្លើម និង​ជួយ​រក្សា​ថ្លើម​ឱ្យមាន​សុខភាព​ល្អ​។ ជាងនេះទៅទៀត វា​ជួយ​បង្កើត​កោសិកា​ថ្លើម​ឡើងវិញ និង​សម្អាត​រាល់​សំណាក​ជាតិ​អាល់កុល (​សុរា​) និង​ជាតិពុល ដែល​អាចធ្វើឱ្យ​ខូច​ថ្លើម​។ គួរ​រួមបញ្ចូល​រមៀត​ក្នុង​របប​អាហារ​ជាប្រចាំ​៕ 

​ប្រភព​៖ myilifestyle

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់