adverise with khmeread 1

អ្នក​ដែល​ចូលចិត្ត​លេបថ្នាំ​វីតាមីន C គួរ​ប្រយ័ត្ន​!

     ក្រុម​វេជ្ជបណ្ឌិត​ថៃ​និយាយថា អត្រា​អ្នក​កើត​ជំងឺ​តម្រងនោម​នៅ​ប្រទេស​ថៃ​មាន​ពី ៣០០ ទៅ ៧០០ នាក់​ក្នុង​ប្រជាជន ១ លាន​នាក់ ជាពិសេស​ចាស់ៗ​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​។ មូលហេតុ​ដែល​បង្ក​ឱ្យ​ខូច​តម្រងនោម​ភាគច្រើនបំផុត​គឺ​មកពី​ប្រជាជន​ទាំងអស់នោះ​ទម្លាប់​លេបថ្នាំ​វីតាមីន C កម្រិត 100-500 mg រៀងរាល់ថ្ងៃ និង​លេប​យូរ​ខែ​ឆ្នាំ​។ 

​    ​កាលពីពេល​ថ្មីៗ​នេះ លោក​វេជ្ជបណ្ឌិត Somkiat Vasu អ្នកជំនាញ​ជំងឺ​តម្រងនោម​នៅ​មន្ទីរពេទ្យ​ជូឡាឡុងកន​បាន​និយាយថា ប្រទេស​ថៃ​បាន​ស្រាវជ្រាវ​រកឃើញថា អ្នក​កើត​ជំងឺ​តម្រងនោម​ដោយសារ​លេបថ្នាំ​វីតាមីន C ជាប្រចាំ​មាន​ចំនួន​កើនឡើង​ពី ៣០០ ទៅ ៧០០ នាក់​ក្នុង​ប្រជាជន ១ លាន​នាក់ ពោលគឺ​កើនឡើង​ជាង ១០%​។ 

​    ​លោក​វេជ្ជបណ្ឌិត​និយាយថា អ្នក​ចូលចិត្ត​លេបថ្នាំ​នេះ​ភាគច្រើន​ជា​មនុស្ស​ចាស់​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ​ដូចជា លើសឈាម ទឹកនោមផ្អែម និង​ជំងឺ​បេះដូង ហើយ​ជា​លទ្ធផល​ពួកគាត់​បាន​ខូច​តម្រងនោម​ប្រមាណ ៦០%​។ លោក​បន្តថា បើ​មិន​ទប់ស្កាត់​បញ្ហា​នេះ​ទេ នៅ ៥ ឆ្នាំ ឬ ១០ ឆ្នាំ​ទៀត អ្នក​កើត​ជំងឺ​តម្រងនោម​នៅ​ប្រទេស​ថៃ​នឹង​កើនឡើង ៤០ ភាគរយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់