adverise with khmeread Untitled 1

សាច់​ដុះ​លើ​ស្បែក​? ព្យាបាល​តាម ២ របៀបនេះ​នឹង​ជ្រុះ​បាត់​ក្នុងពេល​ដ៏​ខ្លី​បំផុត​

    ​សាច់​ដុះ​លើ​ស្បែក គឺជា​ដុំ​សាច់​តូច​មួយ ទន់ ហើយ​អាច​ដុះ​នៅ​គ្រប់កន្លែង​នៅលើ​រាងកាយ​។ ពួកវា​មួយចំនួន គឺ​បង្ក​គ្រោះថ្នាក់ និង​ឈឺចាប់​។ យ៉ាងណាមិញ​ប្រសិនបើ​អ្នក​ចង់​កម្ចាត់​វា​ចេញ សូម​ធ្វើតាម​វិធី​ខាងក្រោម​។​

​    ​១. ទឹកខ្មេះ​ប៉ោម​
​    ​- យក​ដុំ​សំឡី​មួយ​ដុំ​ជ្រលក់​ជាមួយនឹង​ទឹកខ្មេះ​ប៉ោម និង​បិត​លើ​ដុំ​សាច់​នោះ​លើ​សាច់​ដុះ​នោះ​។ វា​នឹង​ធ្វើឱ្យ​ក្រហាយ​បន្តិច​បន្តិច ហើយ​ក្រោយ​រយៈពេល ៤ ទៅ ៥​នាទី​វា​នឹង​លែង​អី​ហើយ​។​
​    ​- ទុកចោល ២ ទៅ ៣ ម៉ោង បន្ទាប់មក​លាង​សម្អាត​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​
​    ​- ធ្វើបែបនេះ ៣ ដង ក្នុង​គម្លាត​រាល់ ២ ម៉ោង​ម្តង​។ រយៈពេល ៤ សប្ដាហ៍​នឹង​ជ្រុះ​ដុំ​សាច់​ហើយ​។​

​    ​ចំណាំ​៖ ប្រសិនបើ​អ្នកមាន​ស្បែក​ស្ដើង ជ្រលក់​ទឹកខ្មេះ​ប៉ោម​ជាមួយនឹង​ទឹក​ធម្មតា​ខ្លះ​មុនពេល​បិត​លើ​ស្បែក​។ 

​    ​២. ខ្ទឹមស​
​    ​- ចិញ្ច្រាំ​ខ្ទឹម​ឱ្យ​ម៉ត់​តាម​ទំហំ​ដុំ​សាច់​។​
​    ​- បិត​ពីលើ​ដុំ​សាច់ និង​យក​បង់​រុំ​ពីលើ​ទុកចោល​មួយ​យប់​។​
​    ​- ពេល​ក្រោក​ពី​ព្រឹក លាង​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​។​
​    ​- ធ្វើបែបនេះ​រហូតដល់​ស្បែក​នោះ​ក្រៀម​ស្វិត​ជ្រុះ​ដោយ​ខ្លួន​វា​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់