adverise with khmeread 1

ជប៉ុន​ព្រួយបារម្ភ ដែល​ចំនួន​នារី​ព្រហ្មចារី​កើន​ឡើងជា​លំដាប់ នាំឱ្យ​អត្រាកំណើត​ថយចុះ​ទាប​គួរឱ្យ​បារម្ភ​

    ​បញ្ហា​ប្រឈម​ខាង​ប្រជាសាស្ត្រ​របស់​ជប៉ុន​នរ​ណាៗ​ក៏​ល្បី​ដែរ​។ ជប៉ុន​ជា​ប្រទេស​ដែលមាន​ប្រជាជន​ចាស់​ជាងគេ និង​មាន​អត្រាកំណើត​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ហើយ​មនុស្ស​ភាគច្រើន​គឺ​នៅ​លីវ​។ ហើយ​បើទោះជា​មានការ​ប្រឹងប្រែង​ពី​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជំរុញឱ្យមាន​ការរៀប​កា​រ និង​យក​កូន ក៏​ហាក់​មិនមាន​ប្រសិទ្ធភាព​ដែរ​។​

​    ​បើ​យោងតាម Japan Times បានឱ្យដឹងថា ការ​ស្ទាបស្ទង់​ថ្មីៗ​នេះ​អំពី​ប្រជាជន​ជប៉ុន​អាយុ​ពី ១៨ ដល់ ៣៤ ឆ្នាំ បាន​រកឃើញថា មនុស្ស​ប្រុស​ចំនួន ៧០ ភាគរយ​មិនទាន់​រៀបការ និង​មនុស្ស​ស្រី​មិនទាន់​រៀបការ និង​មិនទាន់​មានគូស្រករ​គឺមាន​ចំនួន ៦០ ភាគរយ​។ ហើយ​អ្វីដែល​កាន់តែ​ធ្វើឱ្យ​ស្ថានភាព​អាក្រក់​នោះ​គឺ មនុស្ស​ប្រុស​ចំនួន ៤២ ភាគរយ និង​ស្រី​ចំនួន ៤៤,២ ភាគរយ​បាន​ទទួលស្គាល់ថា ពួកគេ​នៅ​បរិសុទ្ធ ១០០ ភាគរយ​។ កា​សិក្សា​នេះ​បាន​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ជប៉ុន​នៃ​ប្រជាជន និង​ការស្រាវជ្រាវ​សន្តិសុខ​សង្គម នៅ​រៀងរាល់ ៥ ឆ្នាំ​ម្តង​។​

​    ​មនុស្ស​ជាច្រើន​ដែល​ត្រូវបាន​ស្ទាបស្ទង់​បាន​និយាយថា ពួកគេ​ចង់​រៀបការ​នៅពេលដែល​ពួកគេ​ចង់ ប៉ុន្តែ​ពួកគេ​មិន​ច្បាស់​ថា នៅពេលណា​ទេ​។​

​    ​ប្រធាន​ស្រាវជ្រាវ​នៃ​ការសិក្សា​គឺ​លោក Futoshi Ishii បាន​ប្រាប់​កាសែត Japan Times ថា "​ពួកគេ​ចង់​រៀបការ​ណាស់​។ ប៉ុន្តែ​ពួកគេ​ត្រូវ​សម្រេចចិត្ត​ពន្យារពេល​សិន ដោយសារ​ចំណុច​ពីរ គឺ​ការ​ជ្រើស​មនុស្ស​ដែល​ខ្លួន​ចង់បាន​ដូច​បំណង និង​ការពិត​ជាក់ស្តែង​គឺ​ពិបាក​រកម​នុស្ស​ឱ្យបាន​ដូច​បំណង​។ ហេតុនេះហើយ​ទើប​មនុស្ស​រៀបការ​នៅ​អាយុ​ជ្រេ ឬ សុខចិត្ត​នៅ​លីវ​អស់​មួយជីវិត ជាហេតុ​នាំឱ្យ​អត្រាកំណើត​នៅ​ប្រទេស​ជប៉ុន​មាន​ទាប​បំផុត​"៕

 

adverise with khmeread
ប្រភព៖ independent

មតិយោបល់