adverise with khmeread Unnamed %2814%29

សាហាវ​!!!​ ស្រវឹង​បើករថយន្ដ​ TACOMA បុក​ជញ្ជាំងរ​បងអង់​តែន​ទួលគោក​ ទ​.​ទ​.​ក​ ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ព្រិល​ភ្នែក​បើករថយន្ដ​ TACOMA មួយគ្រឿង​ក្នុង​ល្បឿន​លឿន​ដល់​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ជញ្ជាំងរ​បងអង់​តែ​ន​ទួលគោក​របស់​ ទ​.​ទ​.​ក ​ពេញទំហឹង​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​បណ្ដាលឱ្យ​រថយន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង ចំណែក​ម្ចាស់​រថយន្ដ​រងរបួស​ស្រាល​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​គល់​អង់​តែ​ទួលគោក តាម​បណ្ដោយ​ផ្លូវ​លេខ​២៧៣ កែង​នឹង​ផ្លូវ​លេខ​២៨៩ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែង រាជធានី​ភ្នំពេញ​។​

    រថយន្ដ​បង្ក​ម៉ាក​ TACOMA ពណ៌​ស​ពាក់​ស្លាក​លេខ ភ្នំពេញ​ ​2AD-3040 បើកបរ​ដោយ​បុរស​ម្នាក់​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​មិនទាន់​ស្គាល់ឈ្មោះ។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​រថយន្ដ​បង្ក​ធ្វើដំណើរ​តាម​ប​ណ្ដោ​យផ្លូវ​លេខ​២៧៣​ទិសដៅ​ពី​កើ​តទៅ​លិច ក្នុង​ល្បឿន​លឿន​។​ ពេលមកដល់​ចំណុចកើតហេតុ​ដែលជា​ចំណុច​ផ្លូវ​កោង​មិន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅបុក​ជញ្ជាំងរ​បងអង់​តែ​ន​ ទ​.​ទ​.​ក ពេញទំហឹង​តែម្ដង​បណ្ដាលឱ្យ​បាក់​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង។ ​ចំណែក​រថយន្ដ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ទាំងស្រុង​រីឯ​ម្ចាស់​រថយន្ដ​រងរបួស​ស្រាល​។​

    ប្រភព​បាន​បន្តថា ក្រោយពី​បង្កហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​បាន​ឃាត់ខ្លួន​ម្ចាស់​រថយន្ដ​ផងដែរ ហើយ​បាន​ទំនាក់ទំនង​ទៅ​កម្លាំង​ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យក​រថយន្ដ​បង្ក ព្រមទាំង​ម្ចាស់​រថយន្ដ​ទៅ​ការិយាល័យ​ចរាចរណ៍​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕

 

adverise with khmeread

មតិយោបល់