adverise with khmeread Unnamed %281%29

ឆ្លង​ចរន្ត​អគ្គិសនី​ផ្ទុះ​ឆេះ​ប្រអប់​កាប៊ីន​ភ្លើង​ក្នុង​ខុន​ដូ Maple Leaf ផ្អើល​ឈុ​ល​

    ភ្នំពេញ ៖ មាន​ហេតុការណ៍​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​ដោយបាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ភ័យ​ស្លន់ស្លោ​ដែល​សមត្ថកិច្ច​និង​រថយន្ត​ពន្លត់អគ្គិភ័យ​ជាច្រើន​គ្រឿង​បានមក​អន្តរាគមន៍​បាញ់​ពន្លត់ ដោយសារតែ​ឆ្លង​ចរន្ត​អគ្គីសនី​ផ្ទុះ​ឆេះ​ប្រអប់​កាប៊ីន​ភ្លើង នៅក្នុង​ខុន​ដូន Maple Leaf តាម​បណ្តោយ​ផ្លូវ​លេខ​៥៧ កែង​នឹង​ផ្លូវ​លេខ​២៩៤ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩​​ និង​៤០​នាទី​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦។​

    ប្រភពព័ត៌មាន​ជុំវិញ​ក​ន្លែ​កើតហេតុ​បានឱ្យដឹងថា ដំបូង​គេ​បានឃើញ​មាន​ផ្សែងហុយ​ឡើង​ខ្មួលខ្មាញ់​ចេញពី​ក្នុង​ខុន​ដូ Maple Leaf ដោយបាន​បង្ក​ការ​ភ្ញាក់​ដល់​អ្នក​ដែល​ស្នាក់នៅ​ក្នុងនោះ និង​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែងកើតហេតុ​ភ័យ​ស្លន់ស្លោ​នាំគ្នា​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​ប៉ូលិស​មូលដ្ឋាន​,​​ កម្លាំង​កងរាជអាវុធហត្ថ និង​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​បានមក​ធ្វើការ​អន្តរាគមន៍​បាញ់​ពន្លត់​ធ្វើ​ការបាញ់​ពន្លត់ ដោយ​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​អស់​ចំនួន​៣​គ្រឿង ទើប​អគ្គិភ័យ​បាន​រលត់​ភ្លាមៗ​វិញ​ផងដែរ។

    បើតាម​សមត្ថកិច្ច​បានឱ្យដឹងថា អគ្គិភ័យ​ខាងលើនេះ​គឺ​បង្កឡើង​ដោយសារតែ​ឆ្លង​ចរន្តអគ្គិសនី​ផ្ទុះ​ប្រអប់​កាប៊ីន​ភ្លើង​ព្រោះ​មាន​ខ្សែភ្លើង​ច្រើន​រញ៉េរញ៉ៃ​ពេក។ ​ប៉ុន្តែ​មិនបាន​ខូចខាត​របស់​មានតម្លៃ​អ្វី​ធំដុំ​នោះទេ ហើយក៏​មិនមាន​នរណាម្នាក់​មាន​គ្រោះថ្នាក់​នោះដែរ៕

adverise with khmeread

មតិយោបល់