adverise with khmeread Jay chou 1

Jay Chou សង្ឃឹមថា នឹងមានកូនច្រើនហើយបង្កើតជាក្រុមបាល់ទាត់មួយ

Jay Chou បាន​ចូល​រួ​ម​សន្និសីទ​កាសែតស្តីពី​ដំណើរ​សម្តែង​ជុំវិញ​ពិភព​លោក​នៅ Tsim Sha Tsui កាល​ពី​ថ្ងៃទី​១២​ខែកញ្ញា ហើយ​បាន​ប្រកាស​ថា លោក​នឹង​បន្ថែម​ការ​សម្តែង​បី​លើក​និង​៩​លើក​ទៀតនៅ​ទីក្រុងហុងកុងនៅខែមករាឆ្នាំ​២០១៧។

 

នៅ​ពេល​នេះ Jay Chou មាន​កូនស្រីម្នាក់​ហើយ​សង្ឃឹមថា នឹងមាន​កូន​ប្រុស​ម្នាក់ទៀតនៅ​ឆ្នាំ​ក្រោយ។ ដោយ​សារតែ​គាត់គឺជា​កូនទោល​ក្នុង​គ្រួសារ​ ដូច្នេះ Jay Chou សង្ឃឹមថា គាត់នឹងមាន​កូនច្រើន​។ Jay Chou និយាយថា “​ចង់​បង្កើត​ក្រុម​បាល់ទាត់​មួយ”។
 

នៅពេល​សួរនាំថា តើភរិយា​ Hannah Quinlivan មានផ្ទៃពោះ​ឬយ៉ាងណា នោះ Jay Chou បាន​និយាយថា “​សង្ឃឹមថា យើង​នឹង​មាន​ភាព​មមាញឹក។ សួរថា​តើកូនស្រីរបស់លោកមានសកម្មភាពអ្វីខ្លះនៅពេលនាងស្តាប់បទចម្រៀង? Jay និយាយថា​ នាង​នឹងរាំ​ជាពិសេស​ បន្ទាប់ពី​បានស្តាប់បទចម្រៀង”៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់