Unnamed %282%29

រថយន្ត​ប៊ែ​ន បើក​លឿន​បុក​ពីក្រោយ​រថយន្ត តូយ៉ូតា​សាយ​អ៊​ន​ខ្ទេច​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ រថយន្ត​តូយ៉ូតា​សាយ​អ៊​ន មួយគ្រឿង​ត្រូវ​រថយន្ត នីសា​ន់​ប៊ែ​ន​ដឹក​ដី​ថ្ម បើកបរ​លឿន​មក​បុក​ពីក្រោយ​ពេញ​ទំ​ពេញ​នៅត្រង់ចំណុច​រង្វង់​មូល​ចោមចៅ​បណ្តាល​រង​កា​ខូ​ត​ខាត​ផ្នែក​ខាងក្រោយ​ទាំងស្រុង​តែ​សំណាងល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស។



    គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង​៤០​នាទី​យប់​ថ្ងៃទី​១៨​​ កញ្ញា​នេះ​ចំណុច​រង្វង់​មូល​ចោមចៅ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

    តាម​សាក្សី​ពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​រងរ​គ្រោះ ម៉ាក តូយ៉ូតា​សា​អ៊​ន ពណ៌​ស​ពាក់​ស្លាក​លេខ​ 2AJ-7354 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​ប្រពន្ធ តាមផ្លូវ​ជាតិ​លេខ​៤ ទិសដៅ​ពី​លិចទៅ​កើត ឆ្ពោះ​មក​រង្វង់​មូល​ចោមចៅ។

    លុះ​ខណៈ​មកដល់​រង្វង់​មូល​មុខកា​រ៉ា​ស់​សាំង​ស៊ូ​គី​ម៊ិ​ច ក៏មាន​រថយន្ត​បែន មួយគ្រឿង​ម៉ាក នីសា​ន់ អត់​មាន​ស្លា​ន​លេខ​បើកបរ​ដោយ​បុរស​ម្នាក់​ក្នុងស្ថានភាព​ស្រវឹង តាមផ្លូវ​ជាតិ​លេខ​៣ ទិសដៅ​ពី​ត្បូង​មក​ជើង ឆ្ពោះ​មក​រង្វង់​ដូចគ្នា។

    ដោយ​រថយន្ត​រងគ្រោះ​មាន​រាង​តូច ប្រហែលជា​អ្នកបើករថយន្ត​បែន​មើល​មិន​ច្បាស់ ក៏​ជ្រុល​ទៅបុក​គូទ​ពីក្រោយ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាលឱ្យ​រថយន្ត តូយ៉ូតា​សាយ​អ៊​ន ខូ​ត​ខាត​កំពិត​ផ្នែក​ខាងក្រោយ​ទាំងស្រុង តែ​មិន​បណ្តាលឱ្យ​មនុស្ស​ក្នុង​រថយន្ត​រងរបួស​នោះទេ។

    ប្រភព​ដដែល​បន្តថា បន្ទាប់មក​រថយន្ត​បែន​មិនបាន​ឈប់​ទទួលខុស​ត្រូវ​នោះទេ បាន​បើក​រត់​មួយ​ជុំ​រង្វង់​មូល​ចោមចៅ ទើប​រថយន្ត​រងគ្រោះ​ដេញតាម​ឃាត់​ជាប់​ចុះមក​និយាយ​គ្នា។​

    ក្រោយពេល​កើតហេតុ រថយន្ត​រងគ្រោះ​សុំ​មិន​យក​សំណង​ជា​លុយ​ទេ​គឺ​សុំ​ជួសជុល​ឱ្យ​ស្អាត​ឡើងវិញ។​ បន្ទាប់ពី​ការចរចា​គ្នា​យ៉ាងយូរ​ដោយ ភាគី​រថយន្ត​បែន​យល់ព្រម​តាម​សំណើ​ខាង​រថយន្ត​រងគ្រោះ តែ​ដោយ​មិន​ទុកចិត្ត​ព្រោះ​គ្មានអ្វី​អះអាង​ទើប បាន​ពឹងពាក់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​មក​វាស់វែង​យក​រថយន្ត​ទាំងពី​យកទៅ​រក្សាទុក​នៅ​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​រង់ចាំ​យកទៅ​ជួសជុល​រថយន្ត តូយ៉ូតា​សាយ​អ៊​ន​នៅ​ព្រឹក​នេះ៕​

 

មតិយោបល់