adverise with khmeread Pineapple

ពិសាម្នាស់ជួយប្រឆាំងរោគផ្ដាសាយ

    ​ម្នាស់​ជា​ផ្លែឈើ​ដែលមាន​គុណប្រយោជន៍​ស​ម្រា​ប់​អាហារ​ច្រើនយ៉ាង​។ ការ​ពិសារ​ជាប្រចាំ​អាច​បង្ការ​ជំងឺរលាកតម្រងនោម សម្ពាធ​ឈាម​ខ្ពស់ ( ជួយ​បន្ថយ​សម្ពាធ​ឈាម​) រលាក​បំពង​ខ្យល់ ព្រមទាំង​ជួយ​រំលាយ​អាហារ​ប្រភេទ​សាច់ បានល្អ​បង្កើន​ភាព​ស្រូបយក​អាហារ  បំបាត់​ការ​ស្រេកទឹក​ជួយ​ឱ្យ​រាងកាយ​មាន​ភាព​ត្រជាក់​ជួយ​ប្រឆាំង​រោគ​ផ្ដាសាយ​។ ប៉ុន្តែ​ការសំខាន់​ដែល​ជួយ​ឱ្យ​អ្នក​ពិសារ​ម្នាស់​ដោយ​គ្មាន​ប្រតិកម្ម គឺ​នៅពេល​ចិត​សំបក​ចេញ​ហាន់​ជា​ចំនិតៗ ហើយ​គួរ​យក​ម្នាស់​ត្រាំ​ក្នុង​ទឹកអំបិល ប្រហែល ២-៣​នាទី​សិន ដើម្បី​បំផ្លាញ​សារធាតុ​ក្លៃ​ខូ​ខយ​ដ៏​និង​អង់​ស៊ី​ប្រភេទ​ខ្លះៗ ដែល​ធ្វើឱ្យ​អ្នក​ពិសារ​មានប្រតិកម្ម​។ ហើយ​វា​នឹង​ធ្វើឱ្យ​ម្នាស់​កាន់តែ​ឆ្ងាញ់​ថែមទៀត​។​
​    ​ក្នុង​ផ្លែ​ម្នាស់ សម្បូរ​ទៅដោយ​វីតាមីន A​និង​C កាល់ស្យូម​, ផូស្វ័រ និង ប្រូ​មេ​ឡែ​ន (Bromelain)​ផងដែរ​៕

adverise with khmeread

មតិយោបល់