adverise with khmeread M keane

Chelsea ចង់បាន Michael Keane មកជំនួស John Terry

          Chelsea កំពុង​ផ្តោតការ​យក​ចិត្តលើកីឡាករ Michael Keane ​ខ្សែការពារ របស់ក្លឹប Burnley ហើយគ្រោង​នឹងផ្តល់​កិច្ច​សន្យា​​នៅមុន​រដូវ​កាល​ទិញដូរ​កីឡា​ករ​ខែ​មករាមក​ដល់​។

          Keane ​វ័យ​២៣​ឆ្នាំ​​ស្ថិតនៅ​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​​ Chelsea ខណៈ​ពួកគេ​ពិចារណា​រក​ខ្សែការ​ពារ​មក​ជំនួស​តំណែង​ John Terry រយៈ​ពេល​វែង​។ នាយ​ក​បច្ចេក​ទេស​របស់​ក្លឹប Chelsea ​លោក Michael Emenalo បាន​តាម​ឃ្លាំ មើល​កីឡាករ​រូបនេះ​យ៉ាងដិតដល់។ ក្លឹប Leicester ក៏ធ្លាប់បានព្យាយាម​តាម ប្រម៉ាញ់កីឡាកររូបនេះផងដែរ។

          ចំណែកលោក Sean Dyche គ្រូបង្វឹក​របស់ក្រុម Burnley ក៏ចាត់ទុកថា​ Keane គឺជា​ផ្នែក​សំខាន់​នៃផែនការ​របស់លោកដែរហើយ​ចង់​រក្សាទុក​កីឡាករ​រូបនេះ​។ ឥឡូវនេះ​ Burnley ចង់បន្តកិច្ច​សន្យា​ដល់ Keane បន្ត​ទៀត។

          Keane ​ធ្លាប់​បង្ហាញមុខ​ឲ្យ​ក្រុម​ជម្រើសយុវជន​អង់គ្លេស​ក្រោម​អាយុ​២១​ឆ្នាំ​ចំនួន​១៦​លើក​ហើយបាន​ផ្ទេ​រមក​កាន់ Burnley កាលពី​ឆ្នាំ​២០១៥៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់