adverise with khmeread Csqvx2dwaaa1cry

Paul Scholes: Man Utd ជាក្រុមដែលលេងអន់បំផុតមិនធ្លាប់ឃើញ

          អតីត​ខ្សែបម្រើ​ Paul Scholes បាន​រិះគន់​ក្រុម​​ Man Utd ​ដែលជាអតីត​ក្រុម​របស់ខ្លួនថា ​លេងអន់ និងមិន​ស៊ីសង្វាក់​គ្នា ។ អតីត​កីឡាករ​របស់​​ Man Utd ​រូ​ប នេះ​អះអាងថា បានតាម​ដាន​នៅពេល​ដែល​ក្រុម Watford យក​ឈ្នះ​ ​៣-១ ដែល​ធ្វើ​ឲ្យ​ក្រុម​ដែលដឹកនាំលោក Jose Mourinho ជួប​បរាជ័យ​ជា​លើក​ទី​៣។

          Scholes ដែលធ្វើការងារ​ក្នុងក្រុម​វិភាគបាល់ទាត់នៅ​ទូរទស្សន៍ BT Sport បានអះអាងថា បើទោះបីជា​មាន​តារា​ល្បីៗ​នៅលើ​ទីលាន​សម្រាប់​ Man Utd ​ក៏​ដោយ ក៏ពួកគេលេងមិនបាន​ល្អដែរ “​ ការ​គ្រប់គ្រងបាល់គឺអន់​មែនទែន ដែល​​មិន​ធ្លាប់ឃើញ​សម្រាប់ក្រុម​​ Man Utd។ នេះគឺជា​អ្វីដែល​កើត​មាន​នៅពេលនេះ។

          ក្រៅពីកោតសរសើរ Marcus Rashford ថា លេងល្អ Scholes បាន​លើក​ឡើង​ពី​កំហុស​ឆ្គងទាក់ទិននឹងតួនាទីរបស់ខ្សែបម្រើ Marouane Fellaini ដែលជាតួឯកធ្វើឱ្យក្រុមបិសាចក្រហមចាញ់ក្រុម Watford យ៉ាងដំណំ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់