adverise with khmeread Watford v manchester united %281%29

Man U ចាញ់​យប់មិញ​គឺ​ដោយសារ Rooney ទាំងស្រុង​

    ​គាត់​ប្រហែលជា​ប្រធាន​ក្រុម​ប្រចាំត្រកូល​របស់​ក្លឹប​ពួកគេ​។ គាត់​ប្រហែលជា​ស្ទើរតែ​ក្លាយទៅជា​អ្នករក​គ្រាប់​បាល់​ច្រើន​ដាច់​គេ​គ្រប់​ជំនាន់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​។​

​    ​ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​ក្រុម​បិសាច​ក្រហម Man United មួយចំនួន ពេលវេលា​របស់ Wayne Rooney គឺ​ឈានដល់​ទីបញ្ចប់​ហើយ​។​

​    ​ការរិះគន់​ទៅលើ Rooney បានកើត​ឡើង​នា​រដូវ​កាល​នេះ ខណៈដែល​ក្រុម​អ្នកគាំទ្រ​មួយចំនួន​ចាប់ផ្តើម​ចោទសួរ​អំពី​តួនាទី​របស់​ប្រធាន​ក្រុម​រូបនេះ​ថា​តើ​ស្ថិតនៅក្នុង​តំបន់​បម្រើ ឬ​ប្រយុទ្ធ​ក្នុង​ឈុត​ជម្រើស​១១​នាក់​ដំបូង​។ ប៉ុន្តែ​សម្រាប់​អ្នកគាំទ្រ​មួយចំនួន ទម្រង់​លេង​របស់ Rooney ក្នុង​លទ្ធផល​បរាជ័យ​ដ៏​អាម៉ាស់​ថ្មី​មួយទៀត​របស់​ពួកគេ​ក្នុង​លទ្ធផល ៣-១ ក្រោម​ថ្វីដៃ Watford គឺ​មិនអាច​ទទួលយកបាន​តទៅទៀត​ទេ​។​

​    ​ជាការ​ពិត នៅក្នុង​បណ្តាញ​សង្គម Twitter ក្រុម​អ្នកគាំទ្រ​ឥឡូវ​ចាប់ផ្តើម​នាំគ្នា​បែរ​ទិស​បាញ់ Rooney យ៉ាង​ចាស់ដៃ​ចំពោះ​បរាជ័យ ដែល​បង្កឡើង​ដោយ​កំហុស​របស់​កីឡាករ​អន្តរជាតិ​អង់គ្លេស​រូបនេះ​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់