adverise with khmeread  91294115 james2

ទោះ​គ្មាន Ronaldo និង Bale ក៏ Real Madrid នៅតែ​អាច​បំបែក​កំណត់ត្រា​ឈ្នះ ១៦ លើក​ជាប់​គ្នា​ស្មើ​កំណត់ត្រា​របស់ Barcelona

    ​Real Madrid បាន​បំបែក​កំណត់ត្រា​ឈ្នះ​ការប្រកួត​លី​ក ១៦ លើក​ជាប់​គ្នា​ទាំង​អវត្តមាន Ronaldo និង Gareth Bale ក្រោយ​យកឈ្នះ ២-០ នៅ​ទឹកដី​របស់ Espanyol ដើម្បី​បន្ត​នៅ​កំពូល​តារាង La Liga កាលពី​ថ្ងៃអាទិត្យ​។ 

​    ​James Rodriguez លេង​លេចធ្លោ​ជាងគេ​ដោយ​ស៊ុត​នាំ​មុខមុន​នៅ​តង់​ទីមួយ​នៅ​ចុង​ម៉ោង មុនពេល Karim Benzema បិទ​ឆាក​យក​បី​ពិន្ទុ​នៅ ២០ នាទី​មុន​បញ្ចប់​ការប្រកួត​។ 

​    ​ជ័យជម្នះ​នេះ​បាន​ជួយ​ឱ្យ Real នាំមុខ ៣ ពិន្ទុ​លើ Barcelona និង Las Palmas និង​ស្មើ​កំណត់ត្រា​ឈ្នះ ១៦ លើក​ជាប់​គ្នា​របស់ Barcelona នៅ La Liga ក្រោម​ការដឹកនាំ​របស់​លោក Pep Guardiola នៅ​រដូវ​កាល ២០១០/១១៕

adverise with khmeread
ប្រភព៖ BBC

មតិយោបល់