adverise with khmeread 14408333 1063184053796509 1459729777 o

រថយន្តធន់ធំបើក​​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ ចូលក្នុង​ទឹក បណ្តាលឱ្យស្លាប់​យុវជនម្នាក់ (មានវីដេអូ)

    ព្រៃវែង ៖ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍បង្កឡើងដោយរថយន្ត​ម៉ាក​​ HYUNDAI រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវបណ្តាលឱ្យមនុស្សម្នាក់ស្លាប់កាលពី​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១ និង៣០នាទី នៅ​ចំណុច​ភូមិ​ព្រីង​ ឃុំ​ក្រាំងស្វាយ ស្រុក​ព្រះស្តេច លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ​83-84 ខេត្តព្រៃវែង។



    ប៉ូលិសនិយាយថា មាន​រថយន្ត​ម៉ាក​​ HYUNDAI ពណ៌​ស​ប្រភេទ​ដឹក​កុង​ទី​ន័​រ ពាក់​ស្លាកលេខ​ស្វាយរៀង​ 3A 2222 បើក​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ (​គេច​បាត់​)​ បើក​ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច​មកដល់​ចំណុច​ខាងលើ​បាន​​រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវ ចូលក្នុង​ទឹក បណ្តាលឱ្យព្រូ​រថយន្ត​ឈ្មោះ ​ហៃ ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ​រស់នៅ​​ ​ខេត្តតាកែវ​(​ស្លាប់​)។



    បច្ចុប្បន្ន​សាកសព​រក្សា​ទុក​រងចាំ​ប្រគល់ឱ្យក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​រថយន្ត​កំពុងធ្វើការ​ស្ទួ​ច​យកមក​រក្សាទុក​៕


 

 

adverise with khmeread

មតិយោបល់