adverise with khmeread 387e044800000578 3794593 image a 33 1474150986893

Pep Guardiola ទទូចថា Kevin De Bruyne អាច​ក្លាយទៅជា​កីឡាករ​ល្អ​ដាច់​គេ ដែល​ចាញ់​តែ Messi ម្នាក់​គត់​

    ​Pep Guardiola ទទូចថា Kevin De Bruyne អាច​ក្លាយទៅជា​កីឡាករ​ល្អ​ដាច់​គេ​ម្នាក់​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League និង​ថា De Bruyne លេង​ស្មើ​កីឡាករ​គ្រប់រូប​ដែល​គាត់​ធ្លាប់​បង្ហាត់ ដោយ​ចាញ់​តែ Lionel Messi ម្នាក់​គត់​។​

​    ​តារាបាល់ទាត់​ប៊ែ​ល​ហ្ស៊ិ​ក ដែល​ស្វែងរក​គ្រាប់​បាល់​បានសម្រេច​មួយគ្រា​ប់ និង​រួមចំណែក​សម្រាប់​គ្រាប់​បាល់​ដទៃទៀត បានក្លាយ​ទៅជា​កីឡាករ​ល្អ​ប្រចាំ​ការប្រកួត ពេលដែល​មេឃ​ខៀវ Manchester City បាន​ផ្តួល Bournemouth ក្នុង​លទ្ធផល ៤-០ នៅលើ​ទឹកដី Etihad​។​

​    ​អ្នកចាត់ការ​ទូទៅ​រប​ស់​ក្រុម​មេឃ​ខៀវ​សញ្ជាតិ​អេ​ស្ប៉ា​ញ Guardiola បាន​បញ្ជាក់ថា "​ខ្ញុំ​គិតថា Kevin គឺជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់​។ ជា​កីឡាករ​ឆ្នើម​មួយរូប​។ គាត់​បង្កើត​អ្វីៗ​គ្រប់យ៉ាង​។ ដោយ​មិនមាន​បាល់ គាត់​គឺជា​ខ្សែ​ស្លាប​ម្នាក់ ហើយ​ជាមួយ​បាល់​នៅ​នឹង​ជើង វា​បញ្ជាក់​យ៉ាងច្បាស់​ពីអ្វី​ដែល​គាត់​អាចធ្វើ​បាន​"​។​

​    ​"​គាត់​តែងតែ​សម្រេចចិត្ត​ទៅលើ​អ្វីដែល​ត្រឹម​ត្រូវជា​រៀងរាល់​ពេល​។ ពេលខ្លះ​អ្នក​ត្រូវ​ប៉ះបាល់ ពេលខ្លះ​អ្នក​ត្រូវ​ទប់ ពេលខ្លះ​អ្នក​ត្រូវ​គ្រប់គ្រង​បាល់ ពេលខ្លះ​អ្នក​ត្រូវ​ទៅមុខ ហើយ​ជា​រៀងរាល់​ពេល​គាត់​បានសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​។ ទាំងនោះ​ហើយ​ជាហេតុ​ដែល​ខ្ញុំ​ពិតជា​មានសំណាង​ដែលមាន​គាត់ ហើយ​ខ្ញុំ​គិតថា​គាត់​អាច​រីករាយ​នឹង​បាល់ទាត់​ដ៏​អស្ចារ្យ​របស់គាត់​ជាមួយ​យើង​"៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់