adverise with khmeread Cso2ctkwiaag88m 1024x584

Troy Deeney ចំអក​ឱ្យ​កីឡាករ​ថ្លៃ​ដាច់​គេ​លើ​លោក Paul Pogba

    ​បន្ទាប់ពី​ឮ​សំឡេង​កញ្ចែ​បញ្ចប់​ការប្រកួត​បន្លឺឡើង​នៅលើ​ទឹកដី Vicarage Road កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ វីរបុរស​ប្រចាំការ​ប្រកួត​របស់​ម្ចាស់ផ្ទះ Watford ពីរ​នាក់​បាន​កេះ​គ្នា​បញ្ចេញ​នូវ​ក្បាច់​អបអរ​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-១ របស់ខ្លួន​។​

​    ​Juan Zuniga បាន​ឈាន​ជើង​ចេញពី​កៅអី​បម្រុង​ហើយ​សម្រេច​គ្រាប់​បាល់​បានឱ្យ Watford ខណៈដែល​ខ្សែប្រយុទ្ធ Troy Deeney បាន​ធានា​សុវត្ថិភាព​ជូន​ដល់​ក្រុម​ម្ចាស់ផ្ទះ​ជាមួយនឹង​ជ័យជម្នះ​ដ៏​ត្រជាក់ត្រជុំ ក្រោយ​ទទួលបាន​បាល់​ប៉េ​ណា​ល់​ទី​បន្ថែម​នៅ​ចុង​ម៉ោង​។​

​    ​ប៉ុន្តែ​ក្រោយ​បញ្ចប់​ការប្រកួត​ដ៏​ងាយស្រួល​មួយ​នេះ ការអបអរ​ជ័យជម្នះ​មួយ​របស់ Zuniga និង Deeney ហាក់ដូចជា​បាន​វាយប្រហារ​យ៉ាងខ្លាំង​ទៅលើ Paul Pogba របស់​បិសាច​ក្រហម Manchester United ។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​នៅតែ​បន្ត​លេង​អន់​ក្នុងជំនួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Watford ហើយ​តារាបាល់ទាត់​ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ដាច់​គេ​ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅ​របស់​បិសាច​ក្រហម​រូបនេះ ហាក់ដូចជា​ត្រូវបាន​ចំអក​ដោយ​កីឡាករ​របស់ Watford ដែល​ចម្លង​ក្បាច់​រាំ​របស់ Pogba​។​

​    ​ជាការ​ពិត គេ​ស្គាល់​យ៉ាងច្បាស់​ថា​ជា​ក្បាច់​អបអរ Dab គឺជា​ក្បាច់​អបអរ​ប្រចាំត្រកូល​របស់ Pogba ។​

​    ​ទស្សនា​វីដេអូ​ខាងក្រោម​នេះ​!៕

adverise with khmeread

មតិយោបល់