14408222 1063530787095169 1758322845 o

រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា!!! បណ្តាល​ឱ្យមនុស្ស​៥​នាក់​របួសធ្ងន់​និង​ស្រាល

    ​ភ្នំពេញ ​៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្កឡើង​ដោយ​អ្នកបើករថយន្ត​បង្ក​ស្រវឹង​បើក​លឿន​ទៅបុក​ពីក្រោយ​រថយន្ត​តា​គូមា ខ្ទាត​មនុស្ស​៥​នាក់​ដែល​អង្គុយ​ឃ្លប់​ក្រោយ ផ្លោង​ជាង​១០​ម៉ែត្រ ហើយ​រុញ​ទៅបុក​រថយន្ត​តាក់ស៊ី​ម៉ែត្រ​មួយគ្រឿង​ទៀត​បើក​នៅ​ពី​ខាងមុខ​គេ បណ្តាល​ឱ្យ​រង​ការខូចខាតថែមទៀត។ 

    ហេតុការណ៍​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១៨​ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិតនៅលើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិសនិយាយថា ​រថយន្ត​បង្ក​ផ្តើម​បុក​ម៉ាក ប៉ា​ស៊ីរ៉ូព​ណ៌​ទឹកប្រាក់ ឆ្នូត​ពណ៌​ស្លែ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-2353 អ្នកបើកបរ​សង្ស័យ​ស្រវឹង ក្រោយ​កើតហេតុ បាន​គេចខ្លួនបាត់​។ រថយន្ត​រងគ្រោះ ម៉ាក តា​កុមា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-1502 អ្នកបើកបរ​មិន​ស្គាល់ឈ្មោះ ចំណែក​មនុស្ស​៥​នាក់​ជិះ​ឃ្លប់​ក្រោយ​ផ្លោង​ខ្ទាត​ចេញ បណ្តាល​ឱ្យរងរបួស​។ រីឯ​រថយន្ត​រងគ្រោះ​មួយគ្រឿង​ទៀត ម៉ាក​កាមរី បា​ឡែ​ន ពណ៌​ស្ក ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-9749 ជា​រថយន្ត​តាក់ស៊ី​ក្នុង​ព្រលានយន្តហោះ។​

​    សាក្សី​បាន​ឱ្យ​ដឹងថា ​មុន​ពេលកើតហេតុ​រថយន្ត​បង្ក ប៉ា​ស៊ី​រ៉ូ សង្ស័យ​អ្នកបើកបរ​ស្រវឹង​បោះពួយ​ល្បឿន​លឿន​ពី​កើ​តទៅ​លិច លុះដល់​ចំណុច​ខាងលើ បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​តាគូមា​ពី​ចំហៀង​ខាងឆ្វេង ដែល​បើក​ស្រប​ទិស​គ្នា ផ្លោង​ខ្ទា​តមនុស្ស​ចេញពី​រថយន្ត ជាង​១០​ម៉ែត្រ រងរបួស​ធ្ងន់​ស្រាល ហើយ​រុញ​ទៅបុក ផ្ទប់​រថយន្ត​តា​ក់​ស៊ី​ពីក្រោយ មួយគ្រឿង​ទៀត ទើប​រថយន្ត​បង្ក​ទៅមុខ​លែងរួច អ្នកបើកបរ​ចុះ​គេចខ្លួនបាត់។​

​    ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​អង្គភាព​៧១១ ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ ព្រះ​កុ​សុ​មៈ។ ដោយឡែក​រថយន្ត​ចំនួន​៣​គ្រឿងក្នុង​ហេតុការណ៍​បុក​បន្តកន្ទុយ​គ្នា ត្រូវបាន​នគរបាល​ជំនាញ យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ស្នងការ​រាជធានី​ភ្នំពេញ រងចាំ​ដោះស្រាយ​ពេល​ក្រោយ៕

មតិយោបល់