adverise with khmeread Untitled 1

ញាក់សាច់​! ពួក ISIS ចេះ​ច្នៃ​គ្រាប់បែក​បង្ហោះ​តាម​ថង់​ប្លា​ស្ទិ​ច​ដើម្បី​ទម្លាក់​យន្តហោះ​ចម្បាំង​ទំនើបៗ

    ​យោងតាម​វេ​ប​សាយ Daily Mail កាលពី​ថ្ងៃអាទិត្យ​បានឱ្យដឹងថា ក្រុម ISIS បាន​កំពុង​ព្យាយាម​ប្រើប្រាស់​គ្រាប់បែក​ថង់​ប្លា​ស្ទិ​ចប​ង្ហោះ​លើ​មេឃ​ដើម្បី​ទម្លាក់​យន្តហោះ​ចម្បាំង និង​បង្កើត​តំបន់​គ្មាន​ការហោះហើរ​នៅ​ពីលើ​ផ្នែក​ខ្លះ​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ី​រី​ក្រោម​ការគ្រប់គ្រង​របស់​ក្រុម​ភេរវកម្ម​មួយ​នេះ​។ 

​    ​ក្រុម​ភេរវកម្ម​នេះ​បានបង្ហាញ​ពី​របៀប​ណែនាំ​មួយ​សម្រាប់​គូកន​ភេរវ​ករ​របស់ខ្លួន ដោយ​ពន្យល់​ពី​របៀប​បង្ហោះ​គ្រាប់បែក​ដែល​ផលិត​ពី​ថង់​ប្លា​ស្ទិ​ច អ៊ីដ្រូសែន និង​គ្រាប់បែក​។ 

​    ​ប្រសិនបើ​យន្តហោះ​ចម្បាំង​សម្ព័ន្ធមិត្ត​បើក​បុក​ថង់​ប្លា​ស្ទិ​ច គ្រាប់បែក​អាច​ស្អិត​ជាប់​នឹង​យន្តហោះ រួច​ផ្ទុះ​ទម្លាក់​យន្តហោះ​តែម្តង​។ វិធី​នេះ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បំផ្ទុះ​នៅ​តំបន់​កាន់កាប់​របស់ ISIS​។ 

​    ​កាលពី​ថ្ងៃអាទិត្យ​ទី ១៨ កញ្ញា ពួក​សកម្មប្រយុទ្ធ ISIS បាន​ទម្លាក់​យន្តហោះ​ស៊ី​រី​មួយគ្រឿង ខណៈ​កងកម្លាំង​រដ្ឋាភិបាល​ដ​ណ្តើ​ម​យក​ទឹកដី​ដែល​បាត់បង់​ទៅ​ក្រុម​ISIS​មកវិញ នៅពេល​ការវាយប្រហារ​តាម​អាកាស​ដឹកនាំ​ដោយ​អាមេរិក​បាន​បុក​គ្រាប់បែក​លើ​មេឃ​ដោយ​ចៃដន្យ​។ 

​    ​ការណែនាំ ដែល​គេ​ហៅថា "​ទម្លាក់​យន្តហោះ​ចម្បាំង​ក្នុង​ទឹកដី​រដ្ឋ​អ៊ីស្លាម​" ក៏​ពន្យល់​ផងដែរ​អំពី​របៀប​ផលិត​អុកស៊ីសែន ៣០០ លីត្រ​ពី​ជាតិគីមី​។​

​     នៅពេល​ថង់​ប្លា​ស្ទិ​ច​បំពេញ​ជាមួយ​អុកស៊ីសែន វា​អាចជួយ​ឱ្យ​ថង់​នោះ​ហោះ​នៅ​កម្រិត​ខុសៗ​គ្នា ហើយ​ពួក ISIS មានបំណង​ប្រើប្រាស់​មីន​បង្ហោះ​លើ​មេឃ​នេះ​ដើម្បី​បង្កើត​តំបន់​គ្មាន​ការហោះហើរ​ផ្ទាល់ខ្លួន​របស់​វា​។ 

​    ​វីដេអូ​បង្កើតឡើង​ដោយ​ជន​ឈ្មោះ Abu Ayyub al-Baghdadi ត្រូវបាន​ប្រគល់​ឱ្យទៅ​ពួក​អ្នក​ប្រយុទ្ធ ISIS ខណៈដែល​ពួកវា​ព្យាយាម​ទប់ទល់​នឹង​យន្តហោះ​ចម្បាំង​គូសត្រូវ​ដែល​ប្រើ​បច្ចេកវិជ្ជា​ទំនើបៗ​។ 

​    ​ពួក ISIS មាន​ភាពល្បីល្បាញ​ណាស់​ខាង​ការច្នៃ​គ្រឿងផ្ទុះ និង​សព្វាវុធ​ផ្សេងៗ រួមទាំង​រ៉ុក្កែត​កែច្នៃ​ពី​ធុង​ហ្គាស​។ កាលពី​ឆ្នាំមុន ពួក ISIS បាន​ប្រើ​ស្រោមអនាម័យ​បង្កើត​អាវុធ​ប្រឆាំង​យន្តហោះ ស្រដៀង​នឹង​គ្រាប់បែក​ប្លា​ស្ទិ​ច ដែល​ចម្លង​ស្ទីល​តាម​បា​ឡុង​ការពារ​អាកាស ដែល​ប្រើប្រាស់​ដោយ​កងទ័ព​សម្ព័ន្ធ​មិត្ត​នា​សម័យ​សង្គ្រាមលោកលើកទី​មួយ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់