adverise with khmeread 14407575 1063565563758358 130723848 n

បង្ក្រាបគ្រឿងញៀនទេ តែរឹបអូសបានទាំងដែកឆាប ដែកចុងស្រួច ដាវសាម៉ូរ៉ៃ ពូថៅ កាំភ្លើងច្នៃ ចម្ពាម និងកូនកន្ត្រៃ

    កណ្ដាល ៖ បង្ក្រាប​​ករណីរក្សាទុក​ជួញដូរ​សារធាតុ ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​) កាលពីវេលាម៉ោង ១៦ ​ថ្ងៃទី​១៨ ខែកញ្ញា​ ឆ្នាំ២០១៦ នៅ​ចំណុច​ភូមិ​ពុក​ឫស្សី​ក្រោម ឃុំ​ពុក​ឫស្សី ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​។ 

    ប៉ូលិសនិយាយថា ​ជនសង្ស័យ​មាន ០២​ នាក់​៖ ទី១.​ឈ្មោះ ភាព ពិ​សិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ​ភូមិ​ឃុំ​កើតហេតុ (​ឃាត់ខ្លួន​), ២.​ឈ្មោះ មឿ​ន សុភា ភេទ​ប្រុស​ ​អាយុ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ (​គេចខ្លួន​)។ 

    ​វត្ថុតាង​ចាប់យក​រួមមាន៖ ១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​០២​កញ្ចប់​តូច​), ២.​ទូរស័ព្ទ​០១​គ្រឿង​, ៣-​ជញ្ជីង​សសំរាប់​ថ្លឹង​ថ្នាំញៀន ០១, ៤.ថង់​វ៉ិច​ខ្ចប់​ថ្នាំញៀន ០៥, ៥.ដែកឆាប ០១, ៦.​ដែក​ចុង​ស្រួច ០១, ៧.​ដាវ​សាម៉ូរ៉ៃ ០២, ៨.​ពូថៅ ០១, ៩.​កាំភ្លើង​ស្នប់​កែឆ្នៃ​បាញ់គ្រាប់​ពី​ដាង ០១, ១០.កូន​ក​ន្ត្រៃ ០១, និង១១.​ចម្ពាម ០១។​

​    ប៉ូលិសបន្តថា កន្លងមក​ជនសង្ស័យ​ទាំង​០២​បាន​ធ្លាប់ប្រើ​​ប្រាស់ ព្រមទាំង​ចែកចាយ​គ្រឿង​ញៀន​យ៉ាងសកម្ម​នៅក្នុង​ភូមិ​ឃុំ​កើតហេតុ។​ ​នៅពេលកើតហេតុ​កម្លាំង​ផ្នែក​នគរបាល​​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរ​​បាល​ស្រុក បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ព្រែក​អំពិល និង​ប៉ុស្តិ៍​ពុក​ឫស្សី បានចុះ​ស្រាវជ្រាវ​ស៊ើ​ប​អង្កេត ក៏​ឃើញ​ឈ្មោះ ភាព ពិ​សិត កំពុង​ចែកចាយ​គ្រឿង​ញៀន ភ្លាម​នោះ​សមត្ថកិច្ច​នគរបាល​ក៏​ឃាត់ខ្លួន​ឈ្មោះ ភាព ពិ​សិត បាន​និង​ថ្នាំញៀន​០២​កញ្ចប់​​តូច។​ ​តាម​ចម្លើយសារភាព​របស់​ឈ្មោះ ភាព ពិ​សិត ថា​ខ្លួន​បាន​យក​ថ្នាំញៀន​ពី​ឈ្មោះ មឿ​ន សុភា មក​ចែកចាយ​។​

    ​ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជ​​អាជ្ញាឱ្យ​ធ្វើការ​ឆែកឆេរ​ផ្ទះ​ឈ្មោះ​ មឿ​ន សុភាព សម​ត្ថ​កិច្ច​នគរបាល​ធ្វើការ​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ មឿ​នសុភាព រកឃើញ​វត្ថុតាង​និង​ចាប់​យក​ ដូច​​​បាន​រៀបរាប់​មក​ខាងលើ ហើយ​បញ្ជូន​ទាំង​វត្ថុតាង​និង​ឈ្មោះ ភាព ពិ​សិត មក អធិការដ្ឋាន​នគរបាល​ស្រុកខ្សាច់កណ្តាល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់