adverise with khmeread 1

ទិញម៉ាទឹកកកពីចាក់អង្រែក្រោមទៅលក់នៅស្អាងត្រូវប៉ូលិសចាប់ខ្លួន

     កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ស្អាង ឃាត់ខ្លួន​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​ដើម្បី​ចែកចាយ​លក់​នៅ​ស្រុក​ស្អាង​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​យប់​ថ្ងៃទី ៨ មករា ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ព្រែក​ថី ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្តាល ។​
     ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ឃឿន ង៉ុ​ក ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តាប៉ាង ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល ។​
     វត្ថុតាង​ចាប់យក ៖ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន (​ម៉ា​ទឹកកក​) ចំនួន ០១​កញ្ចប់ ម៉ូតូ​ចំនួន ០១​គ្រឿង ម៉ាក​ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BN.3285 ។​
     ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង បាន​ល្បាត​ចំណុច​ផ្លូវជាតិ​លេខ​២១​បេ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ​ស្ថិត​ចំណុចកើតហេតុ​ខាងលើ​ក៏បាន​ឃាត់​ធ្វើការ​ត្រួតពិនិត្យ បាន​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០១​កញ្ចប់ ហើយ​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ រួមទាំង​វត្ថុតាង​បញ្ជូនមក​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ដើម្បី​បន្ត​ប្រមូលផ្តុំ​សំណុំរឿង​តាម​នីតិវិធី​។​
    ឃឿន ង៉ុ​ក បាន​សារភាពថា "​ខ្លួន​បាន​ទិញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់​ពី​ចំណុច​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ តម្លៃ ២០​ម៊ឺ​ន​រៀល​"៕​

adverise with khmeread

មតិយោបល់