adverise with khmeread 1

​លេច​ធ្លាយ​ជាតិ​វិទ្យុសកម្ម​ជាង ៧៥០ លាន​លីត្រ​ចូល​ទឹក​ប្រើប្រាស់​ក្រោម​ដី​នៅ​ផ្លរីដា​

​    ​កាកសំណល់​វិទ្យុសកម្ម​ជាង ២០០ លាន​ហ្គា​ឡុង (៧៥៧ លាន​លីត្រ​) បាន​ធ្លាយ​ចូលទៅក្នុង​ប្រភពទឹក​ផឹក​ដ៏​សំខាន់​នៅក្នុង​រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​។​

​    ​គ្រោះមហន្តរាយ​នេះ​បាន​កើតឡើង​នៅពេល​រណ្តៅ​ជម្រៅ ១៣ ម៉ែត្រ​បាន​បើកមុខ​គំនរ​វត្ថុ​ធាតុ​កាកសំណល់​នៅក្រោម​ដី ដែល​គេ​ហៅថា "Gypsum Stack" នៅឯ​ក្រុមហ៊ុន Mosaic ជា​កន្លែង​ផ្គត់ផ្គង់​ហ្វូ​ស្វាត​ធំជាងគេ​របស់​ពិភពលោក​។​

​    ​ក្រុមហ៊ុន Mosaic បាន​និយាយថា ខ្លួន​បាន​តាមដាន​ទឹក​ក្រោម​ដី ហើយ​មកទល់​ឥឡូវ មិនបាន​រកឃើញ​ផលប៉ះពាល់​នៅ​ឆ្ងាយ​ពី​ទីតាំង​នេះនោះ​ទេ​។​

​    ​លោក David Jellerson អ្នកដឹកនាំ​ជាន់ខ្ពស់​នៃ Mosaic សម្រាប់​បរិស្ថាន និង​គម្រោង​ហ្វូ​ស្វាត បាន​ទទូចថា "​ទឹក​នៅក្រោម​ដី​ផ្លាស់​ទី​យឺត​ណាស់​។ គ្មាន​នរណាម្នាក់​ស្ថិតនៅក្នុង​គ្រោះថ្នាក់​នោះទេ​"​។​

​    ​ទោះយ៉ាងណា រណ្តៅ​នេះ​ត្រូវបាន​ជឿថា បាន​ទៅដល់​ជល​សិលា​នៅ​ផ្លរីដា ដែលជា​ប្រព័ន្ធ​ថ្ម​ក្រោម​ដី​មាន​រន្ធ​ច្រើន​ដែល​ផ្ទុក​ទឹក និង​ជា​ប្រភពទឹក​ផឹក​ចម្បង​របស់​រដ្ឋ​នេះ​។​

​    ​នៅពេល​បញ្ហា​នេះ​ត្រូវបាន​រកឃើញ​ដោយ​បុគ្គលិក​ម្នាក់ ក្រុមហ៊ុន Mosaic បាន​បង្វែរ​ត្រពាំងទឹក​ទៅជា​តំបន់​ស្តុក​ទឹក​ដើម្បី​បន្ថយ​បរិមាណ​នៃ​ការហូរ​ជាតិ​វិទ្យុសកម្ម​។​

​    ​រីឯ​ក្រុម​បរិស្ថាន​ព្រមាន​ថា ការបំផ្លិចបំផ្លាញ​ពីរ​ណ្តៅ​នេះ​អាច​ធ្ងន់ធ្ងរ ហើយនឹង​បំពុលបរិស្ថាន​រាប់​ទសវត្សរ៍​ដោយសារ​ឧស្សាហកម្ម​ជីក​ហ្វូ​ស្វាត​៕

 

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់