adverise with khmeread Unnamed %281%29

ចូល​លុយ​គ្នា​មក​ទិញ​ថ្នាំញៀន​មក​ជក់!!! ចៃដន្យ​សមត្ថកិច្ចមកទាន់​វ៉ៃខ្នោះ​បាន​បីនាក់​ម្ដុំភូមិ​ត្រពាំង​ឈូក ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ យុវជន​បីនាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ខណៈពេល​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​មួយកញ្ចប់​នៅក្នុង​ខ្លួន​របស់​ពួកគេ​កាលពី​វេលា​ម៉ោង៩ ​និង​១០​នាទី​ថ្ងៃទី​១៨​ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុច​តាម​បណ្ដោយ​ផ្លូវ​២០០២ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ខណៈ​សមត្ថកិច្ច​បានធ្វើ​ការ​ល្បាត​ក្នុង​មូលដ្ឋាន​ហើយ​ពេលដែល​ពួកគាត់​កំពុងតែ​ជិះ​ម៉ូតូ​ល្បាត​ក៏​ប្រទះឃើញ​បុរស​បីនាក់​បីនាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1D 5019 ឃើញ​អ្នក​ទាំងបី​នោះ​ទើបតែ​ជិះ​ម៉ូតូ​ចេញពី​ម្ដុំ​ប្លុក​ភូមិ​ត្រពាំង​ឈូក​ដែលជា​ប្លុក​គ្រឿងញៀន។​

    ដោយមាន​ការសង្ស័យ​ទើប​ឃាត់​ដើម្បី​ធ្វើការ​ឆែកឆេរ​ប្រទះឃើញ​ថ្នាំញៀន​មួយកញ្ចប់​នៅក្នុង​ខ្លួន​ជនសង្ស័យ​ខាងលើ ​ហើយ​ភ្លាមៗ​នោះ​កម្លាំង​បាន​នាំខ្លួន​បុរស​ទាំងបី​នាក់​នៅ​យកទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​ទឹកថ្លា​ដើម្បី​ធ្វើការ​សាកសួរ​។​

    ប្រភព​ដដែល​បន្ត​ដឹងថា បុរស​បីនាក់​ខាងលើ​ទី​១.ឈ្មោះ សេម ទី​ម ភេទ​ប្រុស អាយុ៣១​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​កន្លែងធ្វើការ​ភូមិ​ស្លែង​រលើង ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​, ទី២.ឈ្មោះ ហ៊​ន់ បញ្ញា ភេទ​ប្រុស អាយុ៣៣​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ស្លែង​រលើ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​បឹង​ខាងជើង ឃុំ​មាន ស្រុក​អូររាំងឪ ខេត្តកំពង់ចាម និង​ទី៣.ឈ្មោះ ប៊ិន វែង ភេទ​ប្រុស អាយុ៣៤ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ភូមិ​ធ្លក​យល់ ឃុំ​ស្រែ​ក្នុង ស្រុក​ឈូក ខេត្តកំពត។​

    បច្ចុប្បន្ន​អ្នក​ទាំងបី​ព្រមទាំង​វត្ថុតាង​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់