adverise with khmeread Unnamed %282%29

ឌឺដង​ដាក់គ្នា​...​រួច​ប្រយុទ្ធ​គ្នា​យ៉ាង​អនាធិបតេយ្យ ជាប់​ខ្នោះតែ​ម្នាក់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​ក្នុង​ចំណោម​បក្ខពួក​ច្រើន​នាក់​ត្រូវបាន​កម្លាំងចម្រុះ​ក្រុង​សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ក្របួចជាប់ ខណៈ​រូបគេ​មាន​កាន់ដំបង​នៅក្នុង​ដៃ​ហើយ​បាន​ប្រើ​ហិង្សា​វាយតប់​គ្នា​តាមផ្លូវ​សារ​ធាណៈ​ធ្វើឱ្យ​បង្ក​ការ​ខូច​សណ្ដាប់ធ្នាប់​និង​សេចក្ដីសុខ​ក្នុង​មូលដ្ឋាន​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ ២០១៦ ត្រង់ចំណុច​មុខ​ស្ថានីយ៍ទូរទស្សន៍​អា​ស៊ីអាគ្នេយ៍ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ណត​ប្រ៊ី​ជ ស្ថិតក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។​

    តាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពី​ទទួលបាន​ការរាយការណ៍​ពី​ប្រជា​ជន​នៅ​ម្ដុំ​កន្លែងកើតហេតុ​ថា​មាន​ក្រុមក្មេងស្ទាវ​ពីរ​ក្រុម​កំពុងតែ​បើក​ការប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​ដោយមាន​ប្រដាប់​ដោយ​ដុំថ្ម​និង​ដំបង​ដែក​បួន​ជ្រុង​នោះ កម្លាំង​ខាងលើ​បាន​ប្រញាប់​ចុះ​ទៅដល់​កន្លែងកើតហេតុ​ហើយ​ស្រាប់តែ​ឃើញ​ក្រុម​ខាងលើ​នោះ​កំពុងតែ​វាយតប់​គ្នា​ដូច​ប្រជាជន​រាយការណ៍​ទៅ​មែន​។​

    ខណៈពេលដែល​ក្រុមក្មេងស្ទាវ​ទាំងនោះ​ឃើញ​សមត្ថកិច្ច​ចុះទៅ​ដល់​ក៏​ប្រញាប់​បែក​ជើង​គ្នា​រត់​អស់​នៅសល់តែ​បុរស​ម្នាក់​ដែលមាន​កាន់ដំបង​ដែក​បួន​ជ្រុង​នៅក្នុង​ដៃ​ហើយ​ក្រោយមក​សមត្ថកិច្ច​បាន​នាំខ្លួន​បុរស​ខាងលើ​យកមក​កាន់​ប៉ុស្ដិ៍​រដ្ឋបាល​ទឹកថ្លា​ដើម្បី​សួរនាំ។​

    បុរស​ដែល​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ សំ ពុំ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​ជាង​ពិ​ដាន ស្នាក់​​នៅ​ផ្ទះជួល​ភូមិ​ស្លែង​រលើង សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ស្រុកកំណើត​ភូមិ​សំបូរ ឃុំ​បា​ធាយ ស្រុក​បាធាយ ខេត្តកំពង់ចាម។​

    ក្រោយពី​ធ្វើការ​សួរនាំ​របស់​សម​ត្ថ​កិច្ច​រួចមក​ករណី​ខាងលើនេះ​គឺ​កើតឡើង​ដោយសារតែ​រឿង​ឌឺដង​ដាក់គ្នា​ហើយ​បក្ខពួក​ទាំងសងខាង​ខ្លាំង​រៀងខ្លួន​ទើប​បង្ក​ក្លាយជា​ហិង្សា​យ៉ាង​អនាធិបតេយ្យ​តាម​ដង​ផ្លួ​វសារ​ធារ​ណៈ​។​

    ក្រោយពី​កសាង​សំណុំរឿង​រួចមក​បុរស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

 

adverise with khmeread

មតិយោបល់