adverise with khmeread 1

លិច​ទូក​ទេសចរណ៍​នៅ​អយុធ្យា​សម្លាប់​មនុស្ស ១៥ នាក់ បាត់​ខ្លួន​ច្រើន​នាក់​ទៀត​

​    ​យ៉ាងហោចណាស់ មនុស្ស​ចំនួន ១៥ នាក់​បាន​ស្លាប់ និង ១០ ទៀត​កំពុង​បាត់​ខ្លួន​បន្ទាប់​ទូក​មួយ​ដែល​កំពុង​ស្ថិតក្នុង​ដំណើរ​ទស្សន​កិច្ចសាសនា​បាន​បុក​ច្រាំង​បេតុង​នៅក្នុង​ស្រុក Phra Nakhon Si Ayutthaya ខេត្ត អយុធ្យា​កាលពី​រសៀល​ថ្ងៃអាទិត្យ​ម្សិលមិញ​។​

​    ​ដំណើរ​ស្វែងរក​អ្នក​រស់រានមានជីវិត និង​សាកសព​បាន​បន្ត​មកដល់​ថ្ងៃ​ចន្ទ​នេះ​។​

​    ​មន្ត្រី​រដ្ឋាភិបាល​នៅ​អយុធ្យា​លោក Prayoon Rattanasenee បាន​និយាយ​នៅថ្ងៃនេះ​ថា​ចំនួន​អ្នកស្លាប់​ជា​ផ្លូវការ​មាន ១៥ នាក់ ហើយ ៤៦ នាក់​ផ្សេងទៀត​បាន​រងរបួស ខណៈដែល ១០ នាក់​ក្នុងចំណោម​នោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

​    ​ការស្វែងរក​មនុស្ស​ដែល​បាន​បាត់​ខ្លួន​ចំនួន ១០ ផ្សេងទៀត​បាន​កំពុងដំណើរការ​។ ក្រុម​ជួយ​សង្គ្រោះបាន​កំពុង​ជួប​ការលំបាក​ដើម្បី​ស្រង់​អ្នកដំណើរ​មក​ទី​សុវត្ថិភាព​។ អ្នកដំណើរ​ភាគច្រើន​ជា​ថៃ​មូស្លីម​៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់