adverise with khmeread 1

បើក​ម៉ូតូ​បុក​បង្គោលគីឡូម៉ែត្រ​ស្លាប់​ម្នាក់​របួស​២​នាក់​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​បើក​ម៉ូតូ​បុក​បង្គោលគីឡូម៉ែត្រ​លេខ​២៣​បណ្ដាលឱ្យ​ស្លាប់​ម្នាក់​របួសស្រាល​២​នាក់ និង​ខូចខាត​ម៉ូតូ​០១​គ្រឿង​កាលពី​ថ្ងៃទី​១៩​​ កញ្ញា​ ២០១៦ ​វេលា​ម៉ោង​០៥​ និង​៣០​នាទី​ព្រឹក​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​ចំណុច​ភូមិ​លើ​ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា គ្រោះថ្នាក់​ចរាចរណ៍ បង្កឡើង​ដោយសារ​ម៉ូតូ​ម៉ា​កនិច​ពណ៌​ស ពាក់​ស្លាកលេខ កំពង់ចាម ​1G-6549 បើកបរ​ដោយ​ឈ្មោះ​អាត  ខ​រី ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​អង្គ​របា​នទី​១ ឃុំ​អង្គរ​បាន ស្រុក​កងមាស ខេត្តកំពង់ចាម​ដោយមាន​ឌុប​មនុស្ស​០២​នាក់​ពីក្រោយ​១-​ឈ្មោះ​ សូត្រ ស្នា​វី ភេទ​ប្រុស ​អាយុ​១៥​ឆ្នាំ​ ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​ និង​២-​ឈ្មោះ​ម៉ូ​សា ហាំ​ម៉ាត់  ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ជនជាតិខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ​ភូមិ​ជាមួយគ្នា​។​

    ពួកគាត់​បានធ្វើ​ដំណើរ​ពី​ត្បូង ទៅ​ជើង​លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ​បានមក​​បុក​ប​ង្កោ​ល គីឡូ​ម៉ែត​លេខ​២៣ បណ្ដាលឱ្យ​ស្លាប់​ឈ្មោះ សូត្រ ស្នា​វី​ នៅ​កន្លែងកើតហេតុ​និង​របួសស្រាល​ដល់​ឈ្មោះ អាត ខ​រី និង​ឈ្មោះ ម៉ូ​សា ហាំ​ម៉ាត់​។ ចំពោះ​សព និង​ម៉ូតូ បាន​ប្រគល់ជូន​ក្រុមគ្រួសារ៕

adverise with khmeread

មតិយោបល់