adverise with khmeread Unnamed

​ផឹកស្រា​ស្រវឹង​ ហើយ​ចងក​នៅ​ដើម​ស្វាយ​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​បុរស​វ័យ​ចំណាស់​ម្នាក់​ធ្វើ អត្តឃាត​ដោយ​ចងក​សម្លាប់ខ្លួន​បង្ក​ការភ្ញាក់ផ្អើល​កាលពី​ថ្ងៃទី​១៨​ កញ្ញា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​៨ ​និង​៣០​នាទី​យប់ នៅ​ចំណុចកើតហេតុ​ខាងកើត​ផ្ទះ​ជនរងគ្រោះ​ភូមិ អង្គរមាស ឃុំ​ម្កាក់ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ប៉ិច រឿន ​ភេទ​ប្រុស​ អាយុ​៦៥​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ។​

    ប៉ូលិស​បន្តថា  តា​មកា​បំភ្លឺ​របស់​ប្រពន្ធ​ឈ្មោះ កែ ផៃ ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ ​មុខរបរកសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​បញ្ជាក់ថា ប្តី​របស់គាត់​ទៅ​ស្ទូង​ជាមួយគ្នា​។ ​លុះដល់​ម៉ោង​៦​ល្ងាច​បានមក​ផ្ទះ​ជាមួយគ្នា​ពេលមកដល់​ផ្ទះ​លក់ ចាប់ហួយ​ប្រពន្ធ​ឱ្យ​លុយ​២.០០០​រៀល​គាត់​នៅ​ហូប​ស្រា​។​

    គាត់​មកដល់​ផ្ទះ​ម៉ោង​ប្រហែល​៨​ និង​៣០​នាទី​យប់ ពេលមកដល់​គាត់​ស្រែក​ឡូឡា​ថា​ "ពួក​ង៉ែ​ង​ចុះពីលើផ្ទះ​អញ បើ​កូន​ទៅ​អញ​ក៏​ទៅ​ដែរ"​។ ប្រពន្ធ​ក៏​ទៅ​ងូតទឹក ហើយ​ផ្លាស់​ខោអាវ​នៅ​ខាងកើត​ផ្ទះ បានឃើញ​ប្តី​របស់គាត់​ចងក​ស្លាប់​នៅ​ដើម​ស្វាយ​និង​ខ្សែ​គោ​បាត់ទៅហើយ​។​

    បើតាម​ការពិនិត្យ​រប​ស់​ជំនាញ​ប៉ូលិស​បច្ចេកទេស​ស្រុក​ និង​ប៉ុស្តិ៍​ម្កាក់​និង​អាជ្ញាធរ ឃុំ​គ្រូពេទ្យ​សព​ជនរងគ្រោះ ពិតជា​បាន​ចងក ធ្វើអត្តឃាត ពិតប្រាកដ​មែន ហើយ​បានប្រគល់​សព​ជូន ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់