adverise with khmeread Mega tsunami uk 546450

អ្នកជំនាញ​ព្រមាន​ថា​រលក​បិសាច​សាហាវ​ជាង​ស៊ូ​ណា​ម៉ិ​កម្ពស់​ជិត ១០០ ម៉ែត្រ​អាច​វាយប្រហារ​ចក្រភព​អង់គ្លេស ៣ ឆ្នាំ​ទៀត​

​    ​រលក​យក្ស​ដ៏​ធំ​សម្បើម​នឹងត្រូវ​បង្កើតឡើង​ដោយសារ​ការបាក់​រំលំ​ថ្ម​ដ៏​ធំ​មួយ ប៉ុន​កោះ Isle of Man ពីរដង ដែល​ធ្លាក់ចូល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បន្ទាប់ពី​ដាច់ចេញពី​កោះ La Palma​។​

​    ​រលក​បិសាច​ខ្ពស់ជាង​វិមាន Nelson's Column ដែលមាន​កម្ពស់ ៥២ ម៉ែត្រ អាច​នឹង​បំផ្លាញ​អ្វីៗ​ទាំងអស់​ដែល​មនុស្ស​មិន​ធ្លាប់​បានឃើញ​ពីមុនមក​នោះឡើយ​។​

​    ​ការវាយប្រហារ​របស់​រលក​យក្ស​លើ​ឆ្នេរ​ផ្លរីដា​របស់​អាមេរិក និង​ប្រេ​ស៊ី​លអាច​នឹង​ក្លាយជា​គ្រោះមហន្តរាយ ខណៈដែល​កម្លាំង​រលក​របស់​វា ដែល​ស្មើនឹង​ថាមពល​ស្តុក​ទុក ៦ ខែ​របស់​អាមេរិក​អាច​នឹងធ្វើ​ដំណើរ​ទៅ​ទិស​ខាងលិច​ឆ្លងកាត់​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​។​

​    ​ប្រទេស​អង់គ្លេស​នឹង​គ្មាន​ផ្លូវ​រត់គេច​ពី​ការសម្លាប់​រង្គាល​បានទេ​។ នេះ​បើ​យោងតាម​អ្នកវិទ្យាសាស្ត្រ​កំពូល​មួយរូប​ដែល​សិក្សា​អនាគត​លើ​ការផ្ទុះ​របស់​ភ្នំភ្លើង Canary Islands ។​

​    ​អ្នកស្រាវជ្រាវ​លោក Simon Day មកពី​វិទ្យាស្ថាន Institute Risk និង សាកលវិទ្យាល័យ Universtity College London ផ្នែក​កាត់បន្ថយ​គ្រោះមហន្តរាយ​បាន​រកឃើញថា ប្រសិនបើ​ភ្នំភ្លើង​សកម្ម Cumbre Vieja ផ្ទុះ នោះ​បណ្តា​ភ្នំ​នៅ​ភាគ​ខាងលិច​អាច​នឹង​បាក់​រលំ​ចូលក្នុង​សមុទ្រ​។​

​    ​គាត់​បាន​ប្រាប់​ទៅ Daily Star ថា​ភ្នំភ្លើង​នេះ​បាន​ផ្ទុះ​ម្ដង​ហើយ​នៅ​ឆ្នាំ ១៩៧១ ហើយ​វា​ផ្ទុះ​រាល់ ៥០ ទៅ ៧០ ឆ្នាំ​ម្ដង ដែល​គម្លាត​ពេលនេះ​នឹង​បង្កើន​ការបាក់​រំលំ​ភ្នំ​ដ៏​ច្រើន​។​

​    ​យ៉ាងណាមិញ លោក Day បាន​សង្កត់ធ្ងន់ថា ការបាក់​រំលំ​ភ្នំ​ទៅ​ទៅក្នុង​សមុទ្រ​នោះ​អាច​នឹង​កើតឡើង​ពេល​ណាមួយ​ក្នុង​រយៈពេល ៣ ឆ្នាំនេះ ហើយ​ភ្នំភ្លើង Cumbre Vieja គឺ​កំពុងស្ថិត​ជិត​ដល់​ថ្ងៃ​ផ្ទុះ​ដែរ​។​

​    ​លោក​បន្តថា ប​ន្ទុះ​ភ្នំភ្លើង​នេះ​អាច​បង្ក​ការបាក​រលំ​ដី​និង​ភ្នំ ដែល​បង្ក​ជាម​ហារ​លក​បិសាច​កម្ពស់​ជាង ៩០០ ម៉ែត្រ ឬ លើស​នេះ រួច​បោល​សំដៅ​មករក​ចក្រភព​អង់គ្លេស​តែម្តង​៕ 

ប្រភព៖ Daily Star

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់