adverise with khmeread Unnamed %282%29

បើករថយន្ត​សុខៗ ទុស្សេ​ខ្សែភ្លើង​ឆេះ​អស់​មួយ​កំណាត់​មុខ​

    បន្ទាយមានជ័យ ៖ គ្រួសារ​មួយ​បានធ្វើ​ចង្ហាន់​ដាក់​បិណ្ឌ​ហើយ​ធ្វើដំណើរ​តាម​រថយន្ត​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ​មួយគ្រឿង​ដល់​ពាក់​កណ្តាលផ្លូវ​ស្រាប់តែ​ឆ្លង​ចរន្ត​ខ្សែភ្លើង​ទុស្សេ​បណ្តាលឱ្យ​ឆ​វ​រថយន្ត​អស់​មួយ​កំណាត់​មុខ។ តែ​មិន​បណ្តាលឱ្យ​គ្រោះថ្នាក់​ដល់​នរណា​ម្នា​ក់ឡើ​យ​។​

    យោងតាម​របាយការណ៍​របស់​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា នៅវេលា​ម៉ោង១០ ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​ទុស្សេ​ខ្សែភ្លើង​បណ្ដាលឱ្យ​ឆេះ​រថយន្ត​1​គ្រឿង នៅ​ចំណុច​ទល់មុខ​សាលាបឋមសិក្សា​ទំនប់​ក៥​ស្ថិតនៅ​ក្នុងភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    លោក​អនុសេនីយ៍ឯក ចាន់ រដ្ឋា មេបញ្ជាការ​ស្ដីទី​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បានឱ្យដឹងថា  ម្ចាស់​រថយន្ត​មានឈ្មោះ​ម៉ា សា​​វ៉េ​ត ភេទ​ប្រុស អាយុ​៣៧ឆ្នាំ រស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រ​ថយ​ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2X-3350​ ពណ៌​ទឹកមាស​។​

    លោក​ចាន់ រដ្ឋា បាន​បន្តថា នៅក្នុង​រថយន្ត​មាន​គ្នា​ចំនួន​៥​នាក់ បាននាំគ្នា​យក​បាយ​សម្ល​រ ទៅ​វត្ត​ទំនប់​ក៥​ក្នុងឱកាស​កាន់បិណ្ឌ តែ​មិន​បណ្ដាលឱ្យ​អ្នកណាម្នាក់​រងរបួស​ឡើយ​។ ចំណែក​រថយន្ត មានការ​ខូចខាត​ឆេះ​ម៉ា​ស៊ីន​មួយ​កំណាត់​មុខ​ទាំងស្រុង​៕

adverise with khmeread

មតិយោបល់