adverise with khmeread 14383460 1123685217718352 1765258223 n

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​សមគំនិត​លួច​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត​ បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ដីកា​នៅ​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩ ​និង​៣០​នាទី​ពីបទ​សមគំនិត​​លួច។​

    ប៉ូ​លិ​សិ​យាយ​ថា ជនជាប់ចោទ​ឈ្មោះ ឡុង បញ្ញា ភេទ​ប្រុស ​អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​១ ក្រុង-ខេ​ត្ត​ព្រះសីហនុ តាម​ដីកា​បង្គាប់ឱ្យ​ចាប់ខ្លួន​លេខ​៥១ តពដ​២០១៦​ចុះ​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៦ ដោយ​លោក​ជា សុខ​ហៀ​ង ចៅក្រម​ស៊ើប​សួរ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ពីបទ សមគំនិត​ក្នុង​អំពើរ​លួច ប្រព្រឹត្ត​នៅ​ភូមិ​៦ សង្កាត់​៤​ក្រុង ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០១៦​។​

    បច្ចុប្បន្ន​ជន​ស​ង្ស​យ័​បាន​ចាត់ការ​តាម​នីតិវិធី បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕​

adverise with khmeread

មតិយោបល់