adverise with khmeread 1qw

"​អា​តឿ​" សេដ្ឋី​គ្រឿងញៀន​ម៉ិ​ក​ស៊ិ​ក​ត្រូវបាន​ចាប់ខ្លួន​ជា​លើក​ទី​បី​

​    ​យោងតាម​វេ​ប​សាយ​ប៊ី​ប៊ី​ស៊ី​នៅ​ថ្ងៃ​សៅរ៍​នេះ ក្រុម​អាជ្ញាធរ​ម៉ិ​ក​ស៊ិ​កបាន​ប្រកា​សថាបាន​ចាប់ខ្លួន​ស្តេច​គ្រឿងញៀន​ឈ្មោះ Joaquin "El Chapo" Guzman ឬ​ហៅ "​អា​តឿ​" បានជា​ថ្មី​ម្តង​ទៀតហើយ បន្ទាប់ពី​លួច​ហែក​គុក​ដែលមាន​សន្តិសុខ​ខ្ពស់បំផុត​របស់​ម៉ិ​ក​ស៊ិ​ក​កាលពី ៦ ខែ​មុន​។ 

​    ​ក្នុង​សារ Twitter ប្រធានាធិបតី​ម៉ិ​ក​ស៊ិ​កលោក Enrique Pena Nieto បាន​ថ្លែងថា "​បេសកកម្ម​បានសម្រេច​ហើយ​: យើង​ចាប់ខ្លួន​វា​បាន​ហើយ​"​។ លោក​បាន​ពណ៌នា​ការចាប់ខ្លួន​ស្តេច​គ្រឿងញៀន​នេះ​ថា​ជា "​ជ័យជម្នះ​ប្រឆាំងនឹង​និ​ទណ្ឌ​ភាព​" និង​បាន​ថ្លែង​ទៀតថា ប្រជាជន​ម៉ិ​ក​ស៊ិ​ក​អាចមាន​មាន​ភាពជឿជាក់​លើ​សមត្ថ​ភាព​របស់​រដ្ឋ​ក្នុងការ​ធានាបាន​នូវ​ការគោរព​ច្បាប់​និង​សណ្តាប់ធ្នាប់​។ 

​    ​លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ទៀតថា Guzman ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​បាញ់​តដៃ​គ្នា​ជាមួយ​កង​ម៉ា​រី​ន​របស់​ម៉ិ​ក​ស៊ិ​កនៅ​ទីក្រុង​មាត់សមុទ្រ Los Mochis របស់​រដ្ឋ Sinaloa ស្ថិតនៅ​ម៉ិ​ក​ស៊ិ​ក​ភាគ​ពាយ័ព្យ​។ មនុស្ស ៥ នាក់​បាន​ស្លាប់​ក្នុងការ​ឆ្មក់​វាយប្រហារ ដែលមាន​ការចូលរួម​ពី​កងទ័ពជើងគោក កងទ័ពជើងទឹក​ព្រមទាំង​ប៉ូលិស​។​

​    ​អា​តឿ​ស្តេច​គ្រឿងញៀន​រូបនេះ​បាន​ជាប់​ឈ្មោះ​ជា​ស្តេច​គ្រឿងញៀន​ដែល​គេ​តាម​ចាប់ខ្លួន​បំផុត​មួយរូប​របស់​ពិភពលោក ហើយ​ជំនួញ​ជួញដូរ​ធំ​ផុត​លេខ​របស់ខ្លួន​គឺ កូកាអ៊ីន អេរ៉ូអ៊ីន និង ថ្នាំ​មេ​តា​ហ្វេ​តា​មីន​សម្រាប់​នាំ​ចេញទៅ​សហរដ្ឋអាមេរិក​ឆ្លងកាត់​ក្រុម​ជួញដូរ​របស់ខ្លួន​នៅ​រដ្ឋ Sinaloa​។ 

​    ​អា​តឿ​បាន​រត់គេចខ្លួន​ពី​គុក​កាលពី ៦ ខែ​មុន​តាមរយៈ​រូង​ក្រោម​ដី​ប្រវែង ១,៥ គីឡូម៉ែត្រ​នៅក្នុង​បន្ទប់​ងូតទឹក​។ វា​មានទ្រព្យ​សម្បត្តិ​សរុប ១ ពាន់​លាន​ដុល្លារ និង​ធ្លាប់​ត្រូវបាន​ចាប់ខ្លួន​លើកទីមួយ​ក្នុង​ឆ្នាំ ១៩៩៣ រួច​ហែក​គុក​គេចខ្លួន​ក្នុង​ឆ្នាំ ២០០១​។ ១៣ ឆ្នាំ​ក្រោយមក​ត្រូវបាន​ចាប់ខ្លួន​សាជាថ្មី​ក្នុង​ឆ្នាំ ២០១៤ តែ​បាន​រត់គេចខ្លួន​វិញ​នៅ​ថ្ងៃ ១១ កក្កដា ២០១៤ និង​ចុង​ក្រោយនេះ​នៅ​ថ្ងៃទី ៨ ខែមករា​ឆ្នាំ​២០១៥ ក៏​ត្រូវបាន​ចាប់ខ្លួន​លើក​ទី​បី​៕ 

វីដេអូនៃសកម្មភាពចាប់ខ្លួន៖

 

adverise with khmeread

មតិយោបល់