adverise with khmeread 1

​នារី​ជប៉ុន​ម្នាក់នេះ​រកលុយ​បាន​ជិត ១០ ម៉ឺន​ដុល្លារ​ក្នុងពេល​តែ​ពីរ​ថ្ងៃ​ពី​ការតុបតែង​ខ្លួន​តាម​តួអង្គ​ក្នុង​រឿង​

​    ​អ្នកលេង​ម៉ូដ​សម្លៀកបំពាក់​តាម​តួអង្គ​ក្នុង​រឿង​អាជីព​របស់​ជប៉ុន​គឺ​កញ្ញា Enako បាន​សារភាពថា នាង​រកបាន ១០ លាន​យេន (៩៧.៧៦៣ ដុល្លារ​) ត្រឹមតែ​ពីរ​ថ្ងៃ​នៅ​កម្មវិធី Comiket រដូវក្តៅ​ឆ្នាំនេះ ដែល​តែង​ប្រព្រឹត្តិ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្តង​។ នាង​បាន​លេចមុខ​នៅលើ​កម្មវិធី​ទូរទស្សន៍ Nakai No Mado កាលពី​ថ្ងៃទី ១៤ ខែកញ្ញា​នេះ ហើយ​បាន​បាន​បញ្ជាក់ថា នាង​ប្រក​បរបរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ដោយ​ការ​ស្លៀកពាក់​តាម​តួអង្គ​ក្នុង​រឿង​ប៉ុណ្ណោះ​។​

​    ​ព្រឹត្តិការណ៍​លំដាប់​អន្តរជាតិ​បែបនេះ​ត្រូវគេ​ល្បី​ថា​បង់លុយ​ច្រើនៗ​ដល់​តារា​បង្ហាញ​ម៉ូត​ពេញនិយម ប៉ុន្តែ​ចំណូល​ពិត​ប្រា​ដក​របស់​នាង​មិនដឹង​ច្បាស់​ទេ ដោយសារ​កត្តា​ផ្សេងទៀត​ដូចជា ការថត​ផ្សាយពាណិជ្ជកម្ម​ជាដើម​។ Enako បាន​ប្រាប់​យ៉ាង​ល្អិតល្អន់​ថា នាង​រកបាន ៣០ ម៉ឺន​ទៅ ៤០ ម៉ឺន​យេន​ក្នុង​មួយ​ព្រឹត្តិការណ៍ ឬក៏​ច្រើនជាង ១ លាន​យេន (៩.៧៧៦ ដុល្លារ​) ក្នុង​មួយខែ​។​

​    ​ក្រៅពី​អាជីព​ជា​អ្នក​ស្លៀកពាក់​តាម​តួអង្គ​ក្នុង​រឿង Enako ក៏​ជា​អ្នក​បញ្ចូល​សំឡេង​ផងដែរ ហើយ​នាង​ក៏​ធ្លាប់បាន​បង្កើត​ក្រុម​ចម្រៀង Panache! ជាមួយ​នាង Akira Itsuki និង Kuronekoin ក្នុង​ឆ្នាំ ២០១២ ផងដែរ ប៉ុន្តែ​បាន​រំលាយ​ក្រុម​វិញ​នៅ​ឆ្នាំ​បន្ទាប់​៕

adverise with khmeread
ប្រភព៖ animenewsnetwork

អ្នកនឹងចូលចិត្ត

មតិយោបល់