adverise with khmeread Unnamed %2813%29

បវរ​កញ្ញាឯក​ហុងកុង​រង​ការចោទប្រកាន់ថា​ប្លន់​មិត្ត​ប្រុស​អ្នកដទៃ និង​ជា​ជន​ទី​បី​ក្នុង​ស្នេហា​ត្រីកោណ​

​    ​ជ័យលាភី​បវរកញ្ញា​ហុងកុង​ឆ្នាំ ២០១៦ នាង Crystal Fung កំពុង​ជាប់ផុង​ក្នុង​ជម្លោះ​ដ៏​កក្រើក​មួយ​។ ថ្មីៗ​នេះ នាង​ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នក​លួច​មិត្ត​ប្រុស​របស់​អ្នកដទៃ​។​

​    ​យោងតាម​វេ​ប​សាយ Asian E-News Portal ថ្មី​នេះៗ​នាង​បាន​ទទួលស្គាល់ថា​ប្រើពាក្យ​ជេរប្រទេច​នៅលើ​បណ្ដាញ​សង្គម និង​បាន​បែកធ្លាយ​អំពី​ការ​ណាត់ជួប​ជាមួយ​មិត្ត​ប្រុស​ថ្មី​នាង​ឈ្មោះ Matin ។​

​    ​កាលពី ៦ ថ្ងៃមុន នាង​បានបង្ហាញ​មុខជា​សាធារណៈ​លើកដំបូង​ក្នុងនាម​ជា បវរកញ្ញា​ហុងកុង ហើយ​នាង Crystal និយាយថា នាង​នឹង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​។​

​    ​នាង​ក៏​បង្ហាញថា នាង​ធ្វើឱ្យមាន​ផលប៉ះពាល់​ដល់​មិត្ត​ប្រុស​ដ៏​ឈ្លាសវៃ​របស់​នាង ហើយ​នាង​ក៏បាន​បដិសេធ រឿង​ដែលថា​នាង​ជាម​នុស្ស​ទី​បី​ក្នុង​ស្នេហា​ត្រីកោណ​ផងដែរ​៕

 

adverise with khmeread

មតិយោបល់