adverise with khmeread Floramain

អ្នកគាំទ្រ​ភ្ញាក់ផ្អើល​ឃើញ​តារា​ហុងកុង​នាង Flora Chan មានមុខមាត់​ស្រដៀង​អ្នក​ចម្បាំង​ដីឥដ្ឋ​ចិន​

    ​វា​គឺជា​សិល្បៈ​ពេញនិយម​មួយ ដែល​យក​នរណាម្នាក់​ទៅ​ប្រៀបធៀប​ទៅនឹង​រូបសំណាក​បុរាណ​។​

​    ​ប៉ុន្តែ​ថ្មីៗ​នេះ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាននាំគ្នា​និយាយថា តារា​សម្ដែង​ហុងកុង​នាង Flora Chan មាន​រូបរាង​ស្រដៀង​ទៅនឹង​អ្នក​ចម្បាំង​ដីឥដ្ឋ​ក្នុង​ទីក្រុង​ស៊ី​អាន​។​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​ទាំងនោះ​បាន​ផុស​រូបភាព​ដោយ​អះអាងថា នាង​និង​រូបសំណាក​មាន​ច្រមុះ មាត់ និង​ទម្រង់​មុខ ស្រដៀង​គ្នា​។​

​    ​ហេតុនេះហើយ អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​និយាយថា​នាង Flora Chan និង​រូបសំណាក​អ្នក​ចម្បាំង​ស្រដៀង​គ្នា ៧០ ភាគរយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Asian E-News Portal ៕

​    ​តួ​សម្ដែង​ហុងកុង​ស្រី​នាង Flora Chan វ័យ ៤៦ ឆ្នាំ ថ្មីៗ​នេះ​ក៏បាន​ចូលរួម​សម្ដែង​ក្នុង​ព្រឹត្តិការណ៍ Singapore Literature Festival ដើម្បី​បង្ហាញ​ពី​ការងារ​ល្ខោន​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី ១៦ ខែកញ្ញា​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់