Jacquelin chong

Jacquelin Chong ជាតារាហុងកុងលើកដំបូងដែលចូលប្រឡូកក្នុងទីផ្សារកូរ៉េ

          Jacquelin Chong បាន​ក្លាយ​ជា​តារា​ស្រីហុងកុង​ដំបូង​គេ​ដែល​ហក់ចូល​ប្រ ឡូក​ក្នុង​ទីផ្សារ​កូរ៉េ បន្ទាប់ពី​ចុះកិច្ចសន្យា​គាំទ្រ​ផលិត​ផលនិង​ថតផ្សាយ​ពាណិជ្ជ​កម្ម​សម្រាប់ផលិត​ផល​ក្នុងស្រុក។

Chong បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេសកូរ៉េ ដើម្បីថត​ពាណិជ្ជកម្ម​កាលពី​មុន​និង​បាន​សាកល្បងលេងស្តាយល៍​ជា​ច្រើន​ដោយ​មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អ្នកពិ​គ្រោះយោបល់​និង​អ្នក​ជំនាញផាត់មុខ​មក​ពីក្រុម​ចម្រៀង Girls `Generation ។

នៅ​ពេល​និយាយអំពី​ការក្លាយជា​តារា​ហុងកុង​លើក​ដំបូង​ដែល​ផ្តល់​កា​រគាំ​ទ្រ​ចំពោះ​ផលិត​ផល​នៅ​កូរ៉េ Jacquelin បាន​និយាយថា “នេះគឺជា​ការ​សហការ​លើក​ដំបូង​របស់យើង ហើយ​ខ្ញុំមាន​អារម្មណ៍​ថា សប្បាយចិត្ត។ ក្រុម​ទាំងមូល​ធ្វើ​ការងារ​យ៉ាងសប្បាយរីករាយ ហើយ​ខ្ញុំ​ប្រហែល​ជា​សាកល្បងផលិត​ផលផ្សេងៗ ទៀតនៅពេល​ក្រោយ”។

Jacquelin បានបន្ត​ថា “ខ្ញុំនឹង​ថតកម្មវិធីនៅ​កូរ៉េ ហើយ​ប្រហែល​ជា​ត្រូវធ្វើ​ដំណើរទៅប្រទេសកូរ៉េញឹកញាប់”៕

មតិយោបល់