Incredible recovery

សូម្បីតែ​រុយ​ក៏​ស្មានតែ​ឆ្កែ​នេះ​ងាប់​ដែរ ប៉ុន្តែ​ក្រុម​សង្គ្រោះ​មួយ​បាន​ជួយ​វា​ឱ្យ​រស់​ឡើងវិញ​សឹង​មិនគួរ​ឱ្យ​ជឿ​

    ​អង្គការ Animal Aid Unlimited បាន​រកឃើញ​សត្វ​សុនខ​គ្មាន​ម្ចាស់​ដ៏​កម្សត់​មួយ​ក្បាល​ក្នុងប្រទេស​ឥណ្ឌា នៅពេល​សត្វ​រុយ​ព្យាយាម​ទំ​ពីលើ​វា​។ កូន​ឆ្កែ​បង្ហាញខ្លួន​ក្រោម​រថយន្ត​ដូច​ស្លាប់​ទៅហើយ ប៉ុន្ដែ​បេះដូង​របស់​វា​កំពុង​លោត​នៅឡើយ​។​

​    ​បន្ទាប់ពី​រកឃើញ​សុនខ​នោះ ក្រុម​ជួយ​សង្គ្រោះបាន​នាំ​វា​ទៅ​ទីជម្រក និង​ដាក់ឈ្មោះថា Oliver ។ សភាព​របស់ Oliver ឆ្លង​មេរោគ​ដង្ហើម​ធ្ងន់ធ្ងរ ដែល​អាច​គម្រាមកំហែង​អាយុជីវិត​របស់​វា​បាន ហើយ​វា​មិនអាច​ក្រោកឈរ​បានឡើយ​។​

​    ​យ៉ាងណាមិញ បន្ទាប់ពី ២ ខែ Oliver អាច​គ្រប់គ្រង​ខ្លួនឯង និង​ផ្ដួល​ជំងឺ​របស់​វា​តាមរយៈ​ការ​ប្រឹង​ប្រែ​របស់​វា ហើយ​ឥឡូវ​វា​មានជីវិត​ស្រស់ត្រកាល​ម្ដងទៀត ដោយមាន​អ្នកថែរក្សា​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់