adverise with khmeread Untitled 1

ឃើញ​រូប​ទាំងអស់នេះ​បានដឹងថា​ញាក់សាច់​របស់​ចិន​! ទីណា​ក៏​ណែន​ទៅដោយ​មនុស្ស​និង​យានយន្ត​ដែរ​

    ​ទាំ​ងនេះ​គឺជា​ប្រជុំ​រូបភាព​បានបង្ហាញ​ពី​របៀប​ដែល​ប្រជាជន​ចិន​ក្នុង​ទីក្រុង​នានា​ត្រូវ​ទ្រាំ​លំបាក​រង់ចាំ​ឈរ​ជា​ជួរ ការកកស្ទះ​ចរាចរណ៍ និង​បញ្ហា​ផ្សេងៗ​ទៀត​។ 

​    ​ជាមួយ​ប្រជាជន​សរុប ១,៣ ពាន់​លាន​នាក់ បណ្តា​ទីក្រុង​ធំៗ​ភាគច្រើន​របស់​ចិន​គឺ​កកស្ទះ​រាល់​ពេលដែល​មមាញឹក ជាមួយ​រូបភាព​ជាច្រើន​បង្ហាញ​ទំហំ​ការពិត​នៃ​ការកើនឡើង​ប្រជាជន ក្នុងនោះ​មាន​ទាំង​បណ្តា​ផ្លូវ​កកស្ទះ​នានា​ដែលមាន​រថយន្ត​តម្រង់​ជួរ​ពេញ​ផ្លូវ​ពី​ចុង​ម្ខាង​ដល់​ចុង​ម្ខាង​ទៀត​។ 

​    ​រូបភាព​ខ្លះទៀត បានបង្ហាញ​ឆ្នេរ​ខ្សាច់​មួយ ដែល​ណែន​ទៅដោយ​មនុស្ស បាំង​ជិត​មើលមិនឃើញ​ខ្សាច់​នោះឡើយ​។ គេ​ក៏​ឃើញ​សិស្ស​ស្លៀកពាក់​ឯកសណ្ឋាន​ដូចៗ​គ្នា​អង្គុយ​ប្រឡង​ប្រជៀ​ត​គ្នា​យ៉ាង​ណែន​នៅក្នុង​សាល​ដ៏​ធំ​មួយ​ផងដែរ​។ 

​    ​ចិន​បានអនុម័ត​នយោបាយ​កូន​មួយ​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​ជួយ​ទប់ស្កាត់​កំណើត​ជាង ៤០០ លាន​នាក់ ប៉ុន្តែ​ពួក​អ្នក​ប្រជាសាស្ត្រ​មាន​មន្ទិល​ចំពោះ​ការអះអាង​ដែលថា​វា​ពិតជា​ជួយ​ទប់​ល្បឿន​កំ​ណើ​យ៉ាង​លឿន​នេះ​។ 

​    ​ក្នុង​រូបភាព​ផ្សេងទៀត​បង្ហាញ​ផ្ទះ​តូចៗ​សង់​នៅ​ប្រជៀ​ត​ក្បែរ​គ្នា​មើលទៅ​ពិតជា​ស្រស់ស្អាត​ក្នុង​ទីក្រុង​មមាញឹក​មួយ​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់