Unnamed %281%29

អាសូរ​ណាស់​!!! ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​ម៉ូតូ​នៅលើ​ផ្លូវជាតិ​លេខ​៦​ស្លាប់ ​និង​របួស​ម្នាក់​ (​មាន​វីដេអូ​)

    ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ និង​បុរស​ម្នាក់​បាន​រងរបួស​ប​ញ្ជូ​ន ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ បន្ទាប់ពី​ត្រូវ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បុក​កិន​ចំ​ពីមុខ​នៅលើ​កំណាត់​ផ្លូវជាតិ លេខ​៦ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ដែលគ្រោះថ្នាក់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​ និង៥០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦។

 

    ប៉ូលិស​និយាយថា អ្នក​ដែល​ស្លាប់​ឈ្មោះថា ហ្វៀ​ង យ៉ាំង​ថា​ន់ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល និង​បុរស​ម្នាក់ទៀត​រងរបួស​មា​ន​ឈ្មោះ ចូ​វ យ៉ុង​វិ​ន អាយុ​១៤​ឆ្នាំ ភេទ​ប្រុស ជនជាតិ​វៀតណាម​ដូចគ្នា​។ ពួកគេ​ទាំង​២​ធ្វើដំណើរ​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់ កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ កណ្តាល ១H 1253។​

    រីឯ​រថយន្ត​បង្ក​មាន​ម៉ាក Hyno ប្រភេទ​រថយន្ត ក្រឡុក​ស៊ីម៉ង់​ត៍របស់​ក្រុមហ៊ុន Home Master Group តៃកុង​បាន​រត់គេចខ្លួន​បាត់​ប​ន្ទា​ប់​ពី​កើតហេតុ ដោយ ប៉ុន្តែ​បន្សល់​នូវ​កាត​អ្នកបើក​បរ​នៅ ក្នុង​រថយន្ត​នោះ​មានឈ្មោះ ស៊ី សំណាង អត្តលេខ​១០៤៤។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ដំបូង​ជនរងគ្រោះ​បាន ធ្វើដំណើរ​ដោយ​ម៉ូតូ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងទិសដៅ​ពី​បាក់​ខែង​សំដៅ​ចូលមក​ភ្នំពេញ។​

​    លុះ​មក ដល់​ចំណុចកើតហេតុ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​បានធ្វើ​ដំណើរ​ចេញពី​បុរី​មេគង្គ​រ៉ូយ៉ាល់ ក៏​ជ្រុល​បុក​ម៉ូតូ​ចំ​ពី មុខ​កិន​អ្នកបើកបរ​ម៉ូតូ​ចំ​ដើម​ភ្លៅ​ទាំងសងខាង​បែក​ផ្លោក​នោម​បណ្តាល​ឱ្យស្លាប់​តែម្តង​។​

    រីឯ​ម្នាក់ទៀត រងរបួស​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មកដល់​កន្លែង កើតហេតុ​ធ្វើការ​វាស់វែង​និង​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់