adverise with khmeread 1

បាក់​ធ្នឹម​ពិ​ដាន​សាលាឆាន់​ក្នុង​វត្ត​មហាមន្ត្រី​ព្រះសង្ឃ​យាយជី​តាជី​និង​ពុទ្ធបរិស័ទ​រត់​និង​និមន្ត​ចែក​ជើង​គ្នា​រត់ចោល​ចង្ហាន់​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ហេតុការណ៍​ភ្នា​ក់​ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ​ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ ខណៈពេលដែល​ព្រះសង្ឃ​កំពុងតែ​រៀបចំ​ចង្ហាន់​សំណាងល្អ​មិន​បង្ក​ឱ្យ​គ្រោះថ្នាក់​ដល់​អាយុ​ជិវិត​នរណាម្នាក់​នោះទេ។ ​បន្ទាប់មក​សាលាឆាន់​ត្រូវបាន​បិទទ្វារ។​

    យោងតាម​ពុទ្ធដីកា​ព្រះចៅអធិការ​វត្ត​មហាមន្ត្រី​ស្ថិតនៅក្នុង​វត្ត​នោះ​សង្កាត់​អូឡាំពិក​ខណ្ឌចំការមន​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​បាក់​ប្រេះស្រាំ​ពិ​ដាន​សាលាឆាន់់​នេះ​គឹ​ដោយសារតែ​សាលាឆាន់​ខាងលើនេះ​ចាស់​ទ្រុឌទ្រោម​ហើយ​មាន​អាយុ​កាលនោះ​ក៏​យូរ​ដែរ​ទើបបាន​បង្កឱ្យមាន​ការ​ស្រុត​ធ្នឹម​ពិ​ដាន​ខាងលើ​នោះ​តែ​មិន​បណ្តាលឱ្យមាន​អ្នករងរបួស​ទេ​។​

    ព្រះចៅអធិការ​ក៏បាន​អំពាវនាវ​ដល់​សប្បុរស​ជន​ក្នុង​និង​ក្រៅប្រទេស​មេត្តាជួយ​ឧបត្ថម្ភ​ជា​បច្ច័យ​ដើម្បី​កសាង​សាលាឆាន់​នេះ​ឡើង​វិញ។​

    ក្រោយពេល​កើតហេតុ​សាលាឆាន់​ខាងលើនេះ​ត្រូវបាន​ចាក់សោ​បិទទ្វារ​បណ្តោះអាសន្ន​ចៀសវាង​មាន​គ្រោះថ្នាក់​ដល់​ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទ​ដែល​មក​ធ្វើបុណ្យ​នា​រដូវ​ភ្ជុំបិណ្ឌ​យើង​នេះ។ ​(​សូម​ស្តាប់​សង្ឃដីកា​ព្រះចៅអធិការ​វត្ត​មហាមន្ត្រី​)៕

 

adverise with khmeread

មតិយោបល់